leftcenterrightdel
កងវិស្វកម្មវៀតណាមសហការជាមួយការិយាល័យបរិស្ថាននៃស្ថានបេសកកម្ម UNISFA ចូលរួមសម្អាតបរិស្ថាននៅតំបន់ Abyei

កងឯកភាពទ័ពជំនាញ​វិស្វកម្ម បានផ្ដល់យោបល់និងលើកសំណើទាន់ពេលវេលាជូន​ក្រសួងការពារប្រទេសក្នុងការជ្រើសរើសកងកម្លាំង និងធ្វើបញ្ជីសម្ភារៈ និងបរិក្ខារឲ្យស្របតាមតម្រូវការរបស់អង្គការសហប្រជាជាតិ និងមុខងារ និងភារកិច្ចដែលបានប្រគល់ជូន។ ព្រមទាំងអង្គភាពបំប៉នជំនាញ និងរៀបចំកងកម្លាំង ដើម្បីត្រៀមចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិយ៉ាងឆាប់នៅតាមអង្គភាពនានា។

អង្គភាពក៏បានរៀបចំខ្លឹមសារ និងកម្មវិធីហ្វឹកហ្វឺនសម្រាប់កងវិស្វកម្មចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិឲ្យស្របតាមមុខងារ និងភារកិច្ចនៅស្ថានបេសកកម្ម ការណែនាំនិងតម្រូវការរបស់អង្គការសហប្រជាជាតិដែរ។ ទន្ទឹមនឹងនោះ ដោយមានការជួយគាំទ្រពីដៃគូបរទេស កងឯកភាពទ័ពជំនាញ​វិស្វកម្ម​បានបញ្ជូននាយទាហាន និងយោធិនជាច្រើនរូបទៅចូលរួមវគ្គបណ្តុះបណ្តាលភាសាបរទេស វគ្គបណ្តុះបណ្តាលជំនាញផ្នែកភស្តុភារ។ល។

ដោយមានការប្តេជ្ញាចិត្តនយោបាយខ្ពស់ និងដំណោះស្រាយយ៉ាងវិទ្យាសាស្ត្រនិងសមស្រប នាពេលកន្លងមក កងវិស្វកម្មតែងតែលើកកម្ពស់ស្មារតីទទួលខុសត្រូវ បំពេញរាល់ភារកិច្ចដែលបានប្រគល់ឱ្យបានល្អ ដែលទទួលបានមេដាយ "ដើម្បីបុព្វហេតុរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ"  ពីស្ថានបេសកកម្មក្នុងនាមក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ រួមចំណែកផ្សព្វផ្សាយរូបភាពកងទ័ពលោក អ៊ំ ហូ នៅលើឆាកអន្តរជាតិ៕

បកប្រែដោយ Pham Diep