នៅក្នុងជំនួប លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការក្នុងការគ្រប់គ្រង និងការពារព្រំដែនគឺជាវិស័យសំខាន់មួយនៃកិច្ចសហប្រតិបត្តិការការពារជាតិរវាងប្រទេសទាំងពីរ។ ដោយទទួលស្គាល់លទ្ធផលនៃកិច្ចពិភាក្សាដែលបានធ្វើឡើងនាថ្ងៃដដែលរវាងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនវៀតណាម និងនាយកដ្ឋានគ្រប់គ្រងអន្តោប្រវេសន៍ជាតិចិន លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានសម្តែងក្តីរីករាយដែលទំនាក់ទំនងសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរសម្រេចបានលទ្ធផលវិជ្ជមានជាច្រើន ជាពិសេសការរក្សាការផ្លាស់ប្តូរគណៈប្រតិភូ ការសហការបានរលូនក្នុងប្រតិបត្តិការនៃយន្តការសម្របសម្រួលការអនុវត្តច្បាប់កម្រិតបីក្នុងការគ្រប់គ្រងព្រំដែននៅច្រកទ្វារព្រំដែន និងការគ្រប់គ្រងព្រំដែនគោក និងការរៀបចំកិច្ចពិភាក្សា កម្មវិធីផ្លាស់ប្តូរ និងការចែករំលែកព័ត៌មានជាប្រចាំ។

leftcenterrightdel
ទិដ្ឋភាពនៃជំនួប

លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានស្នើថា ក្នុងរយៈពេលខាងមុខ កងកម្លាំងការពារព្រំដែនវៀតណាម និងនាយកដ្ឋានគ្រប់គ្រងអន្តោប្រវេសន៍ជាតិចិន ពន្លឿនការចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងឯកសារស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការគ្រប់គ្រងការចេញចូល ពង្រីកបន្ថែមទៀតនូវការផ្លាស់ប្តូរគណៈប្រតិភូ ការផ្លាស់ប្តូរការងារនយោបាយ និងការជួបប្រាស្រ័យរវាងនាយទាហានវ័យក្មេង អនុវត្តយន្តការយាមល្បាតរួមគ្នា និងការយាមល្បាតទ្វេភាគីប្រកបដោយប្រសិទ្ធភាព បង្កើនការផ្លាស់ប្តូរព័ត៌មាន និងស្ថានភាពទាក់ទងនឹងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន... រួមគ្នារក្សាបន្ទាត់ព្រំដែនប្រកបដោយសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ពិភាក្សាជាមួយលោក Liu Haitao

រីឯលោក Liu Haitao បានគូសបញ្ជាក់ពីលទ្ធផលវិជ្ជមាននៃកិច្ចសហប្រតិបត្តិការរវាងកងកម្លាំងគ្រប់គ្រង និងការពារព្រំដែននៃប្រទេសទាំងពីរក្នុងរយៈពេលកន្លងមក ជាពិសេសការសម្របសម្រួលយ៉ាងជិតស្និទ្ធក្នុងការអនុវត្តច្បាប់ រក្សាសណ្តាប់ធ្នាប់សន្តិសុខនៅតំបន់ព្រំដែននៃប្រទេសទាំងពីរ និងការគ្រប់គ្រងការចេញចូល។ល។

ដោយជម្រាបជូនអំពីលទ្ធផលនៃកិច្ចពិភាក្សាជាមួយបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនវៀតណាមនៅព្រឹកថ្ងៃទី ១០ ខែធ្នូ លោក Liu Haitao បានទទួលស្គាល់នូវការយោគយល់គ្នាដែលភាគីទាំងពីរសម្រេចបានក្នុងវិស័យគ្រប់គ្រងព្រំដែន ការបង្ការ និងប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម និងការធានាសន្តិសុខ និងសណ្តាប់ធ្នាប់ព្រំដែន ព្រមទាំងសង្ឃឹមថា នាពេលខាងមុខ ភាគីទាំងពីរនឹងបន្តសហការ និងពួតដៃជាមួយគ្នាដើម្បីថែរក្សា និងអភិវឌ្ឍតំបន់ព្រំដែនវៀតណាម-ចិន ប្រកបដោយសន្តិភាព និងស្ថិរភាព ដែលនាំមកនូវសុភមង្គលដល់ប្រជាជននៃប្រទេសទាំងពីរ៕

បកប្រែដោយ Huyen Trang