leftcenterrightdel
លោកឧត្តមសេនីយ៍ត្រី Le Dinh Cuong មេបញ្ជាការកងឆ្មាំសមុទ្រវៀតណាម ទទួលជួបលោកវរសេនីយ៍ឯក Jiang Bo អនុព័ន្ធយោធាចិនប្រចាំប្រទេសវៀតណាម

ក្នុងជំនួប លោកឧត្តមសេនីយ៍ត្រី Le Dinh Cuong បានបញ្ជាក់ថា ដោយផ្អែកលើទំនាក់ទំនងល្អរវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរ ទំនាក់ទំនងរវាងកងឆ្មាំសមុទ្រវៀតណាម និងចិន កាន់តែមានភាពស៊ីជម្រៅ និងជាក់ស្តែង សកម្មភាពសហប្រតិបត្តិការកំពុងត្រូវបានលើកកម្ពស់ ពង្រីក និងផ្លាស់ប្តូរថ្មីដោយឥតឈប់ឈរទាំងទម្រង់ចាត់តាំង និងខ្លឹមសារអនុវត្ត។

លោកឧត្តមសេនីយ៍ត្រី Le Dinh Cuong បានសម្តែងក្តីសង្ឃឹមថា នាពេលខាងមុខ កងឆ្មាំសមុទ្រនៃប្រទេសទាំងពីរនឹងបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធ ពេញលេញ និងអនុវត្តសកម្មភាពសហប្រតិបត្តិការក្នុងឆ្នាំ ពង្រឹងការផ្លាស់ប្តូរ ការចែករំលែក និងការដោះស្រាយឧប្បត្តិហេតុដែលកើតឡើងនៅលើសមុទ្រទាន់ពេលវេលា កុំឲ្យក្លាយទៅជាចំណុចក្តៅ ឬធ្វើឱ្យស្ថានការណ៍កាន់តែស្មុគស្មាញ។ បន្តស្រាវជ្រាវ និងអនុវត្តសកម្មភាពផ្លាស់ប្តូរ កិច្ចសហប្រតិបត្តិការ និងចែករំលែកបទពិសោធន៍បន្ថែមទៀតនៅកម្រិតអង្គភាពរវាងកងកម្លាំងទាំងពីរ។

leftcenterrightdel
ទិដ្ឋភាពនៃជំនួប

លោកឧត្តមសេនីយ៍ត្រី Le Dinh Cuong ជឿជាក់ថា ការគ្រប់គ្រងការខ្វែងគំនិតគ្នានៅលើសមុទ្រប្រកបដោយប្រសិទ្ធភាពមិនត្រឹមតែជួយរក្សាបរិយាកាសសន្តិភាព និងស្ថិរភាពនៅលើសមុទ្រប៉ុណ្ណោះទេ។ លើសពីនេះ វាជួយសម្រួលដល់ការពង្រីកកិច្ចសហប្រតិបត្តិការរវាងកងកម្លាំងឆ្មាំសមុទ្រនៃប្រទេសទាំងពីរ។

ទាក់ទងនឹងទំនាក់ទំនងសហប្រតិបត្តិការរវាងកងកម្លាំងឆ្មាំសមុទ្រវៀតណាម និងការិយាល័យអនុព័ន្ធយោធាចិន លោកឧត្តមសេនីយ៍ត្រី Le Dinh Cuong បានថ្លែងថា ភាគីទាំងពីរតែងតែរក្សាកិច្ចប្រជុំ និងផ្លាស់ប្តូរព័ត៌មានពាក់ព័ន្ធជាប្រចាំ។ ការិយាល័យអនុព័ន្ធយោធាចិនបានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែអ និងមានប្រសិទ្ធភាពរវាងកងកម្លាំងឆ្មាំសមុទ្រវៀតណាម និងកងកម្លាំងឆ្មាំសមុទ្រចិន។ លោកបានសម្តែងក្តីសង្ឃឹមថា លោកវរសេនីយ៍ឯក Jiang Bo នឹងបន្តជាស្ពានតភ្ជាប់ទំនាក់ទំនងដើម្បីលើកកម្ពស់ទំនាក់ទំនងសហប្រតិបត្តិការរវាងកងកម្លាំងឆ្មាំសមុទ្រនៃប្រទេសទាំងពីរ។

leftcenterrightdel
លោកឧត្តមសេនីយ៍ត្រី Le Dinh Cuong បានប្រគល់អំណោយជូនលោកវរសេនីយ៍ឯក Jiang Bo

leftcenterrightdel
លោកឧត្តមសេនីយ៍ត្រី Le Dinh Cuong លោកវរសេនីយ៍ឯក Jiang Bo និង ប្រតិភូ

ចំណែកលោកវរសេនីយ៍ឯក Jiang Bo បានអបអរសាទឧត្តមសេនីយ៍ត្រី Le Dinh Cuong ដែលបានកាន់តំណែងជាមេបញ្ជាការកងឆ្មាំសមុទ្រវៀតណាម និងបង្ហាញទំនុកចិត្តថា ក្រោមការដឹកនាំរបស់លោក កិច្ចសហប្រតិបត្តិការរវាងកងកម្លាំងឆ្មាំសមុទ្រនៃប្រទេសទាំងពីរនឹងបន្តអភិវឌ្ឍ។ លោកវរសេនីយ៍ឯក Jiang Bo បានសម្តែងការចូលរួមរំលែកទុក្ខ ចំពោះប្រជាជននៅភាគកណ្តាលវៀតណាម ដែលរងផលប៉ះពាល់ដោយទឹកជំនន់ធ្ងន់ធ្ងរថ្មីៗនេះ។

លោកវរសេនីយ៍ឯក Jiang Bo បានមានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការរវាងកងកម្លាំងឆ្មាំសមុទ្រនៃប្រទេសទាំងពីរតែងតែស្ថិតនៅជួរមុខនៃកិច្ចសហប្រតិបត្តិការរវាងប្រភេទទ័ព នៃកងទ័ពទាំងពីរ ហើយវាគឺជាចំណុចភ្លឺមួយនៅក្នុងកិច្ចសហប្រតិបត្តិការការពារជាតិចិន-វៀតណាម៕

បកប្រែដោយ Duy Hoan