ឆ្នាំ២០២៥ គឺជាឱកាសមួយដើម្បីរំលឹកឡើងវិញនូវរយៈពេលបីទសវត្សរ៍ដែលវៀតណាមរួមដំណើរជាមួយអាស៊ាន និងកំណត់ទិសដៅសម្រាប់អនាគត។ ចាប់ពីជំហានដំបូងរបស់ខ្លួន ឥឡូវនេះ វៀតណាមជាសមាជិកដែលមិនអាចខ្វះបាន ដោយរួមចំណែកយ៉ាងសំខាន់ដល់ជោគជ័យរួមរបស់សមាគម។ នៅឆ្នាំ២០២៥ សកម្មភាពជាច្រើនរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាមក្នុងក្របខ័ណ្ឌអាស៊ានត្រូវបានរៀបចំឡើងដោយជោគជ័យ ដែលបង្ហាញពីការប្តេជ្ញាចិត្តខាងនយោបាយខ្ពស់បំផុតរបស់វៀតណាមចំពោះកិច្ចសហប្រតិបត្តិការអាស៊ាន។

leftcenterrightdel
លោក Dang Hoang Giang ធ្វើជាអធិបតីក្នុងកិច្ចប្រជុំ (រូបថត៖ vnanet.vn)

ដោយពិភាក្សាអំពីទិសដៅសម្រាប់ការចូលរួមក្នុងកិច្ចសហប្រតិបត្តិការអាស៊ាននៅឆ្នាំ ២០២៦ ក្រសួង និងស្ថាប័ននានាបានឯកភាពគ្នាបន្តលើកកម្ពស់តួនាទីជាសមាជិកសកម្ម វិជ្ជមាន និងមានទំនួលខុសត្រូវរបស់វៀតណាម រួមចំណែកដល់ការរក្សាសាមគ្គីភាព និងពង្រឹងបរិយាកាសយុទ្ធសាស្ត្រ អំណោយផលសម្រាប់ការអភិវឌ្ឍ ខិតខំដោះស្រាយបញ្ហានៅក្នុងតំបន់ អនុវត្តចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ ២០៤៥ និងយុទ្ធសាស្ត្រសហប្រតិបត្តិការ កសាងក្របខ័ណ្ឌច្បាប់សម្រាប់កិច្ចសហប្រតិបត្តិការអាស៊ាន ជម្រុញកិច្ចសហប្រតិបត្តិការនិងការតភ្ជាប់សេដ្ឋកិច្ចក្នុងតំបន់ ជាពិសេសនៅក្នុងវិស័យយុទ្ធសាស្ត្របច្ចុប្បន្នរបស់អាស៊ាន និងវៀតណាម ដូចជាការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ការតភ្ជាប់ខ្សែសង្វាក់ផ្គត់ផ្គង់ ការតភ្ជាប់ថាមពល វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ការធ្វើបរិវត្តកម្មឌីជីថល សេដ្ឋកិច្ចបៃតង...៕

បកប្រែដោយ Thuy Anh