លោកឧត្តមសេនីយ៍ទោ Nguyen Van Duc និងលោកឧត្តមសេនីយ៍ទោ ចាន់ សារឿន បានសង្កត់ធ្ងន់លើអត្ថន័យជាក់ស្តែងនៃកិច្ចពិភាក្សា ដែលរួមចំណែកដល់ការលើកកម្ពស់ទំនាក់ទំនងភាពអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការដ៏ទូលំទូលាយ និងនិរន្តរភាពយូរអង្វែងរវាងប្រទេសទាំងពីរ និងកងទ័ពទាំងពីរ វៀតណាម និងកម្ពុជា។

លោកឧត្តមសេនីយ៍ទោ ចាន់ សារឿន បានថ្លែងថា កម្ពុជាតែងតែចងចាំជានិច្ចនូវជំនួយរបស់វៀតណាមក្នុងបុព្វហេតុរំដោះប្រទេសពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលជួយកម្ពុជាឱ្យរស់ឡើងវិញ និងអភិវឌ្ឍ។ ហើយបានថ្លែងអំណរគុណដល់ក្រសួងការពារប្រទេសវៀតណាមដែលបានជួយគាំទ្រចំពោះក្រសួងការពារជាតិកម្ពុជាកន្លងមក។

leftcenterrightdel
លោកឧត្តមសេនីយ៍ទោ Nguyen Van Duc ប្រគល់អំណោយជូនលោកឧត្តមសេនីយ៍ទោ ចាន់ សារឿន

ក្នុងកិច្ចពិភាក្សា ភាគីទាំងពីរបានជម្រាបជូនគ្នាទៅវិញទៅមកអំពីមុខងារ និងភារកិច្ចរបស់ស្ថាប័នរៀងៗខ្លួន។ ទន្ទឹមនឹងនោះក៏បានផ្លាស់ប្តូរទស្សនៈលើប្រធានបទដូចជា ការអនុវត្តបច្ចេកវិទ្យាឌីជីថលក្នុងការឃោសនា និងការអប់រំនយោបាយ ការដឹកនាំនិងណែនាំក្នុងការងារអប់រំនយោបាយនិងសតិអារម្មណ៍ និងការងារអប់រំសង្គមសាស្រ្ត និងមនុស្សសាស្ត្រក្នុងជួរកងទ័ព...

លោកឧត្តមសេនីយ៍ទោ Nguyen Van Duc និងឧត្តមសេនីយ៍ទោ ចាន់ សារឿន បានឯកភាពគ្នាថា នៅក្នុងបរិបទនៃស្ថានភាពពិភពលោក និងតំបន់ ដែលមានឱកាស និងបញ្ហាប្រឈនោះ ពិតជាចាំបាច់ណាស់ក្នុងការរក្សា និងបន្តអភិវឌ្ឍទំនាក់ទំនងវៀតណាម-កម្ពុជា។

leftcenterrightdel
លោកឧត្តមសេនីយ៍ទោ Nguyen Van Duc លោកឧត្តមសេនីយ៍ទោ ចាន់ សារឿន និងសមាជិកនៃគណៈប្រតិភូទាំងពីរនៅក្នុងកិច្ចពិភាក្សា

ដោយផ្អែកលើពិធីសារស្តីពីកិច្ចសហប្រតិបត្តិការការពារជាតិសម្រាប់រយៈពេលឆ្នាំ ២០២៥-២០២៩ និងផែនការសហប្រតិបត្តិការរវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរ ភាគីទាំងពីរបានឯកភាពបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងការឃោសនា និងការអប់រំអំពីអត្ថន័យ និងសារៈសំខាន់នៃការពង្រឹងទំនាក់ទំនងភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការដ៏ទូលំទូលាយ និងនិរន្តរភាព រវាងប្រទេសទាំងពីរ និងកងទ័ពទាំងពីរ វៀតណាម និងកម្ពុជា ក្នុងស្ថានភាពថ្មី។ ដើម្បីបង្កើនការផ្លាស់ប្តូរ និងការផ្តល់ព័ត៌មាន តម្រង់ទិសសតិអារម្មណ៍ មតិសាធារណៈ និងប្រយុទ្ធប្រឆាំងនឹងទស្សនៈខុសឆ្គង និងអរិភាពនៅលើអ៊ីនធឺណិត និងសម្របសម្រួលការរៀបចំសកម្មភាពដើម្បីអបអរសាទរពិធីបុណ្យធំៗ និងព្រឹត្តិការណ៍សំខាន់ៗរបស់ប្រទេសទាំងពីរ និងកងទ័ពទាំងពីរ៕

បកប្រែដោយ Duy Hoan