វៀតណាមសន្យាការពារមហាសមុទ្រ និងប្រព័ន្ធអេកូឡូស៊ីសមុទ្រ
កប.អនឡាញ - ក្នុងក្របខ័ណ្ឌនៃសន្និសីទមហាសមុទ្រលើកទី៣ របស់អង្គការសហប្រជាជាតិ ដែលប្រព្រឹត្តទៅនៅប្រទេសបារាំង នាថ្ងៃទី១១ ខែមិថុនា លោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម បានធ្វើជាអធិបតីក្នុងសម័យប្រជុំស្តីពីការគ្រប់គ្រងការនេសាទប្រកបដោយនិរន្តរភាព។
តាមនោះ វៀតណាមសន្យានឹងអភិវឌ្ឍការនេសាទប្រកបដោយនិរន្តរភាព បន្តអនុវត្តកម្មវិធីគាំទ្រសហគមន៍ ប្រជានេសាទ រួមទាំងការអនុវត្តបច្ចេកវិទ្យាថ្មី ពង្រឹងការគ្រប់គ្រងការនេសាទ និងប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ គ្មានរបាយការណ៍ និងគ្មានការគ្រប់គ្រង (IUU)។
    |
 |
រូបសញ្ញានៃសន្និសីទមហាសមុទ្រលើកទី៣ របស់អង្គការសហប្រជាជាតិ (UNOC3) នៅទីក្រុង Nice ប្រទេសបារាំង ថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២៥ (រូបថត៖ REUTERS/Manon Cruz) |
មុននោះ គណៈប្រតិភូវៀតណាមបានចូលរួមក្នុងសម័យប្រជុំជំនាញចំនួន ៦ ដោយលើកឡើងដំណោះស្រាយសំខាន់ៗដូចជា៖ ការអភិរក្ស និងស្តារប្រព័ន្ធអេកូឡូស៊ីសមុទ្រឡើងវិញ កាត់បន្ថយការបំពុលសមុទ្រ ជាពិសេសកាកសំណល់ ប្លាស្ទិក ការជំរុញរបរនេសាទប្រកបដោយនិរន្តរភា ការអភិវឌ្ឍសេដ្ឋកិច្ចមហាសមុទ្រ ប្រកបដោយនិរន្តរភាព ការកៀរគរហិរញ្ញវត្ថុសម្រាប់សកម្មភាពការពារមហាសមុទ្រ និងជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ។ ល។
មានប្រសាសន៍នៅខាងក្រៅសន្និសីទកាលពីថ្ងៃទី ១០ មិថុនា លោក Do Duc Duy រដ្ឋមន្ត្រីក្រសួងកសិកម្ម និងបរិស្ថានវៀតណាម បានឲ្យដឹងថា៖ “ពីបទពិសោធន៍ជាក់ស្តែង វៀតណាមបានស្នើដំណោះស្រាយជាទូទៅដើម្បីដោះស្រាយបញ្ហា ចាប់ពីការធ្វើផែនការមេ ការកៀរគរធនធាន ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ រហូតដល់វិធានការធ្វើវប្បកម្មប្រកបដោយនិរន្តរភាព ការការពារបរិស្ថានរស់នៅរបស់សហគមន៍ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីដោះស្រាយបញ្ហាសន្តិសុខ ប្រភពទឹកឆ្លងដែន៕
បកប្រែដោយ Thanh Cong