សិក្ខាសាលានេះមានការចូលរួមពីប្រតិភូជិត ២០០ នាក់ រួមទាំងថ្នាក់ដឹកនាំនៃស្ថាប័នមជ្ឈិម អ្នកជំនាញ អ្នកសារព័ត៌មាន គ្រូបង្រៀន និងនិស្សិតផ្នែកសារព័ត៌មាន។

leftcenterrightdel
លោកស្រី Nguyen Thi Tuyen ថ្លែងសុន្ទរកថាក្នុងសិក្ខាសាលា

មានប្រសាសន៍ក្នុងពិធីបើកសិក្ខាសាលានេះ លោកស្រី Nguyen Thi Tuyen សមាជិកាគណៈកម្មាធិការមជ្ឈិមបក្ស ប្រធានសម្ព័ន្ធសហភាពនារីវៀតណាម បានសង្កត់ធ្ងន់ថា សិក្ខាសាលាមិនត្រឹមតែជាសកម្មភាពអបអរសាទរខួបលើកទី ១០០ នៃទិវាសារព័ត៌មានបដិវត្តន៍វៀតណាមប៉ុណ្ណោះទេ ថែមទាំងជាឱកាសដើម្បីលើកសរសើរចំពោះការរួមវិភាគទានដ៏ធំធេងរបស់អ្នកកាសែតស្ត្រី ដែលបាននិងកំពុងចូលរួមក្នុងការកសាងផ្នែកសារព័ត៌មាននៃប្រទេសជាតិ ព្រមទាំង ផ្សព្វផ្សាយរូបភាពស្ត្រីវៀតណាមក្នុងដំណាក់កាលនីមួយៗនៃការអភិវឌ្ឍរបស់ប្រទេស។

បទអន្តរាគមន៍ និងមតិយោបល់ចំនួន ៣៥ នៅក្នុងសិក្ខាសាលានេះ បានវិភាគលើការស្រាវជ្រាវ និងភស្តុតាងប្រវត្តិសាស្ត្រ ដោយបង្ហាញពីតួនាទីរបស់អ្នកកាសែតស្ត្រីតាមសម័យនិមួយៗ។ សារព័ត៌មានបានរួមដំណើរជាមួយចលនារបស់ស្ត្រី បង្ហាញពីគំនិត សេចក្តីប្រាថ្នា និងបំណងប្រាថ្នារបស់ស្ត្រី និងបញ្ជាក់ពីសមត្ថភាពដឹកនាំ ភាពច្នៃប្រឌិត និងការលះបង់របស់ស្ត្រីក្នុងវិស័យជាច្រើន។ សិក្ខាសាលាក៏បានលើកឡើងឱកាស និងបញ្ហាប្រឈមសម្រាប់អ្នកកាសែតស្ត្រី ជាពិសេសក្នុងយុគសម័យសាកលភាវូបនីយកម្ម និងការធ្វើបរិវត្តកម្មឌីជីថល សារព័ត៌មានបន្តលើកទឹកចិត្តស្ត្រីឲ្យបន្តបំពេញបេសកកម្មកសាង និងផ្លាស់ប្ដូរថ្មីប្រទេស៕

បកប្រែដោយ Thuy Anh