វៀតណាមចុះហត្ថលេខាលើកិច្ចព្រមព្រៀងនាំចូលកសិផលជិត ៣ ពាន់លានដុល្លារពីសហរដ្ឋអាមេរិក
កប.អនឡាញ - កិច្ចព្រមព្រៀងត្រូវបានចុះហត្ថលេខាក្នុងដំណើរបំពេញទស្សនកិច្ចការងាររបស់គណៈប្រតិភូក្រសួងកសិកម្ម និងបរិស្ថានវៀតណាមទៅកាន់រដ្ឋ Iowa, Ohio, Maryland និងរដ្ឋធានី Washington (សហរដ្ឋអាមេរិក) ពីថ្ងៃទី ២ ដល់ថ្ងៃទី៦ ខែមិថុនា។
នេះជាការបោះជំហានឈានទៅមុខសំខាន់ក្នុងទំនាក់ទំនងពាណិជ្ជកម្ម វៀតណាម-អាមេរិក។
គណៈប្រតិភូដឹកនាំដោយលោក Do Duc Duy រដ្ឋមន្ត្រីក្រសួងកសិកម្ម និងបរិស្ថានវៀតណាម រួមមានតំណាងមកពីស្ថាប័ន សហគ្រាស និងសមាគមកសិកម្មជិត ៥០ ទៅកាន់សហរដ្ឋអាមេរិក ដើម្បីជំរុញពាណិជ្ជកម្មទ្វេភាគី។
    |
 |
លោក Do Duc Duy រដ្ឋមន្ត្រីក្រសួងកសិកម្ម និងបរិស្ថានវៀតណាម និងថ្នាក់ដឹកនាំ USABC-ASEAN ធ្វើជាសក្ខីភាពក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងសហគ្រាសវៀតណាម និងសហរដ្ឋអាមេរិក |
ស្តីអំពីលទ្ធផលនៃដំណើរទស្សនកិច្ចនេះ លោក Do Duc Duy រដ្ឋមន្ត្រីបានអះអាងថា៖ “សហគ្រាសវៀតណាមបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាបន្តបន្ទាប់ ដើម្បីទិញកសិផលពីសហរដ្ឋអាមេរិកក្នុងបរិមាណជិត ៣ ពាន់លានដុល្លារអាមេរិក លើសពីការរំពឹងទុកដំបូងចំនួន ២ ពាន់លានដុល្លារអាមេរិក តាមនោះ រួមចំណែកយ៉ាងសំខាន់ក្នុងការចុះសម្រុងគ្នាសមតុល្យពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។
លោក Do Duc Duy រដ្ឋមន្ត្រីគូសបញ្ជាក់ថាវេទិការ និងកិច្ចប្រជុំនានាបានជួយសហគមន៍ធុរកិច្ចវៀតណាម និងអាមេរិកមានព័ត៌មានគ្រប់គ្រាន់ក្នុងការបើកទូលាយទីផ្សារ និងអនុវត្តកិច្ចសហប្រតិបត្តិការ វិនិយោគ និងសកម្មភាពធុរកិច្ចក្នុងវិស័យពាណិជ្ជកម្ម កសិកម្មទ្វេភាគីរវាងប្រទេសទាំងពីរ។
លោក Do Duc Duy រដ្ឋមន្ត្រីបន្តថាតាមរយៈដំណើរទស្សនកិច្ចជាក់ស្តែង យើងបានឃើញសក្តានុពលដ៏អស្ចារ្យក្នុងការលើកកម្ពស់ និងពង្រីកទំនាក់ទំនងសហប្រតិបត្តិការក្នុងវិស័យកសិកម្ម រួមទាំងដំណោះស្រាយលើការអនុវត្តវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ការធ្វើបរិវត្តកម្មបៃតង និងបរិវត្តកម្មឌីជីថល។ យោងតាម លោក Do Duc Duy រដ្ឋមន្ត្រីតាមរយៈវេទិកា និងកិច្ចប្រជុំ យើងបានបង្ហាញឲ្យឃើញថា វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យជាមួយសហរដ្ឋអាមេរិក ក្នុងនោះពាណិជ្ជកម្ម និងវិនិយោគគឺជាសសរស្តម្ភសំខាន់ ហើយវៀតណាមតែងតែខិតខំជំរុញភាពជាដៃគូយុទ្ធសាស្ត្រជាមួយសហរដ្ឋអាមេរិក"៕
បកប្រែដោយ Thanh Cong