វៀតណាមនាំចេញឡូទំនិញទុរេនក្លាសេដំបូងគេទៅកាន់ប្រទេសចិន
កប.អនឡាញ - ជាលើកដំបូង ឡូទំនិញទុរេនក្លាសេជាង ២២ តោន ពីប្រទេសវៀតណាមត្រូវបាននាំចេញទៅកាន់ប្រទេសចិនតាមច្រកទ្វារព្រំដែន Beilun ទីក្រុង Dongxing ខេត្ត Guangxi។
ព្រឹត្តិការណ៍នេះបានធ្វើឡើងតែពីរថ្ងៃបន្ទាប់ពីកិច្ចពិភាក្សាផ្ទាល់រវាងថ្នាក់ដឹកនាំក្រសួងកសិកម្ម និងបរិស្ថានវៀតណាម និងអគ្គនាយកគយចិននៅទីក្រុងប៉េកាំង ដែលកត់សម្គាល់ជំហានថ្មីក្នុងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មកសិផលរវាងប្រទេសទាំងពីរ។
    |
 |
បុគ្គលិកគយចិនត្រួតពិនិត្យទុរេនក្លាសេ (រូបថត៖ Guangxi Daily) |
នេះជាឡូទំនិញទុរេនក្លាសេដំបូងគេពីប្រទេសវៀតណាមដែលត្រូវបាននាំចេញជាផ្លូវការទៅកាន់ប្រទេសចិន អនុលោមតាមពិធីសារទ្វេភាគីដែលបានចុះហត្ថលេខាកាលពីថ្ងៃទី ១៩ ខែ សីហា ឆ្នាំ២០២៤។
ប្រព័ន្ធផ្សព្វផ្សាយចិនឲ្យដឹងថា ការដឹកជញ្ជូនឡូទំនិញទុរេនក្លាសេចំនួន ២២.២៤ តោនពីប្រទេសវៀតណាម នាំចេញទៅកាន់ប្រទេសចិនតាមច្រកទ្វារព្រំដែន Beilun ទីក្រុង Dongxing ខេត្ត Guangxi ពីថ្ងៃទី ៣០ ខែឧសភា។
ការដែលចិននាំចូលទុរេនក្លាសេរបស់វៀតណាមបាននាំមកនូវឱកាសថ្មីសម្រាប់ការផ្លាស់ប្ដូរពាណិជ្ជកម្មកសិផលរវាងវៀតណាមនិងចិន ហើយបង្កើនប្រភេទផលិតផលកសិផលនាំចូលនៅច្រកទ្វារព្រំដែន៕
បកប្រែដោយ Pham Diep