វៀតណាមរៀបចំព្រឹត្តិការណ៍ជាច្រើនអំពីសមុទ្រ កោះ និងការការពារបរិស្ថាន
កប.អនឡាញ - នារសៀលថ្ងៃទី ២៨ ខែឧសភា ក្រសួងកសិកម្ម និងបរិស្ថានវៀតណាមបានរៀបចំសន្និសីទសារព័ត៌មានអំពីព្រឹត្តិការណ៍ជាច្រើនក្នុងសប្តាហ៍សមុទ្រ និងកោះវៀតណាមឆ្នាំ ២០២៥ ដើម្បីជួយជ្រោមជ្រែងទិវាមហាសមុទ្រពិភពលោក (ថ្ងៃទី៨ ខែមិថុនា) ទិវាបរិស្ថានពិភពលោក (ថ្ងៃទី៥ ខែមិថុនា) និងខែសកម្មភាពដើម្បីបរិស្ថាន។ នេះជាសកម្មភាពបើកកម្មវិធីដែលនឹងប្រព្រឹត្តទៅក្នុងខែមិថុនា ឆ្នាំ២០២៥ នៅទូទាំងប្រទេស។
ពិធីបំផុសជ្រោមជ្រែងសប្តាហ៍សមុទ្រ និងកោះវៀតណាមថ្នាក់ជាតិនឹងប្រព្រឹត្តទៅនាយប់ថ្ងៃទី ៦ ខែមិថុនា នៅទីលាន Ho Chi Minh ទីក្រុង Dong Hoi (ខេត្ត Quang Binh) ក្រោមប្រធានបទ “បច្ចេកវិទ្យាបៃតងដើម្បីមហាសមុទ្រប្រកបដោយនិរន្តរភាព”។ នៅថ្ងៃដដែល សិក្ខាសាលាជាច្រើននឹងប្រព្រឹត្តទៅដោយផ្តោតលើការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រ ថាមពលខ្យល់នៅឆ្នេរសមុទ្រ ការអនុវត្តបញ្ញាសិប្បនិម្មិតក្នុងការផ្សព្វផ្សាយអំពីបរិស្ថាន និងពិព័រណ៍ផលិតផលសេដ្ឋកិច្ចសមុទ្រនៅមូលដ្ឋាន។
នាព្រឹកថ្ងៃទី ១ ខែមិថុនា ពិធីមិទិ្ទញជ្រោមជ្រែងទិវាបរិស្ថានពិភពលោកថ្នាក់ជាតិ នឹងប្រព្រឹត្តទៅនៅទីលាន ៣០-១០ ទីក្រុង Ha Long (ខេត្ត Quang Ninh) ដែលរៀបចំដោយកាសែតកសិកម្មនិងបរិស្ថាន។
    |
 |
លោក Le Minh Ngan មានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មាន |
ក្នុងសន្និសីទសារព័ត៌មាន លោក Le Minh Ngan អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងបរិស្ថានវៀតណាម បានថ្លែងអំណរគុណចំពោះទីភ្នាក់ងារសារព័ត៌មាន និងប្រតិភូ ដែលបានរួមដំណើរ និងផ្សព្វផ្សាយអំពីការខិតខំប្រឹងប្រែងការពារបរិស្ថាន សមុទ្រ និងកោះនៃប្រទេស និងផ្នែកនាពេលកន្លងមក។
តាមរយៈសិក្ខាសាលា សកម្មភាពសហគមន៍ និងការផ្តួចផ្តើមគំនិតផ្លាស់ប្តូរថ្មី ក្រសួងកសិកម្មនិងបរិស្ថានរំពឹងថា គំរូសេដ្ឋកិច្ចសមុទ្របៃតងត្រូវបានពង្រីក មិនត្រឹមតែក្នុងទូទាំងប្រទេសប៉ុណ្ណោះទេ ថែមទាំងក្រៅប្រទេសទៀតផង។ ការចូលរួមយ៉ាងសកម្ម និងប្រកបដោយច្នៃប្រឌិតរបស់អង្គការ ធុរកិច្ច សហគមន៍ និងប្រជាជនម្នាក់ៗ គឺជាកម្លាំងចលករដើម្បីសម្រេចបាននូវគោលដៅកសាងមហាសមុទ្រដែលមានសុវត្ថិភាព និងអភិវឌ្ឍប្រកបដោយនិរន្តរភាព។
លោក Le Minh Ngan បានអំពាវនាវឱ្យក្រសួង ស្ថាប័ន មូលដ្ឋាន ធុរកិច្ច និងប្រជាជន ទីភ្នាក់ងារសារព័ត៌មាន អង្គការសង្គមនានាធ្វើសកម្មភាពដើម្បីបរិស្ថានក្នុងគ្រប់ផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ទៅឈានមុខក្នុងការផ្លាស់ប្ដូរផលិតកម្ម អភិវឌ្ឍសម្ភារៈដែលមិនប៉ះពាល់ដល់បរិស្ថាន រួមដំណើរក្នុងការអប់រំនិងផ្សព្វផ្សាយ ដើម្បីពង្រីករបៀបរស់នៅបៃតង និងការប្រើប្រាស់ប្រកបដោយនិរន្តរភាព៕
បកប្រែដោយ Thanh Cong