លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចរបស់ លោក Sulyok Tamas ប្រធានាធិបតី មានអត្ថន័យពិសេសក្នុងបរិបទនៃប្រទេសទាំងពីរប្រារព្ធខួបលើកទី ៧៥ នៃការបង្កើតទំនាក់ទំនងការទូត (១៩៥០-២០២៥) ។  លោក Pham Minh Chinh នាយករដ្ឋមន្ត្រី ជឿជាក់ថា ដំណើរទស្សនកិច្ចនេះនឹងបង្កើតកម្លាំងចលករថ្មី ដើម្បីជំរុញទំនាក់ទំនងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងហុងគ្រី ឲ្យអភិវឌ្ឍយ៉ាងខ្លាំងក្លាលើគ្រប់វិស័យ ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ ដើម្បីសន្តិភាព ស្ថិរភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងតំបន់ និងពិភពលោក។

leftcenterrightdel
 

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម និង លោក Sulyok Tamas ប្រធានាធិបតីហុងគ្រី

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ថា ក្នុងការអនុវត្តគោលនយោបាយការបរទេសសន្តិភាព ឯករាជ្យ ស្វ័យភាព ការធ្វើពិពិធកម្ម ពហុភាគីភាវូបនីយកម្មនៃទំនាក់ទំនងអន្តរជាតិ ក្នុងនាមជាមិត្ត ជាដៃគូជឿទុកចិត្ត និងជាសមាជិកប្រកបដោយការទទួលខុសត្រូវរបស់សហគមន៍អន្តរជាតិ វៀតណាមតែងតែយកចិត្តទុកដាក់ពង្រឹងទំនាក់ទំនងមិត្តភាពជាប្រពៃណីនៅតំបន់អឺរ៉ុបកណ្តាល - បូព៌ា ក្នុងនោះហុងគ្រីជាអាទិភាពកំពូល។

លោក Sulyok Tamas ប្រធានាធិបតី បានសម្តែងការកោតសរសើរចំពោះសមិទ្ធិផលដ៏អស្ចារ្យ និងជាប្រវត្តិសាស្ត្ររបស់វៀតណាម បន្ទាប់ពីជិត ៤០ ឆ្នាំនៃការផ្លាស់ប្តីថ្មី និងវាយតំលៃខ្ពស់ចំពោះតួនាទី កាន់តែខ្ពស់របស់វៀតណាមនៅក្នុងតំបន់ និងលើឆាកអន្តរជាតិ។ លោក Sulyok Tamas ប្រធានាធិបតី  ជឿថាផ្លូវដែលវៀតណាមកំពុងដើរគឺ ត្រឹមត្រូវទាំងស្រុង ហើយអះអាងថា វៀតណាមតែងតែជាដៃគូសំខាន់នាំមុខគេរបស់ហុងគ្រីក្នុងអាស៊ាន។

leftcenterrightdel
ទិដ្ឋភាពនៃជំនួប

លោក Sulyok Tamas ប្រធានាធិបតី បានបញ្ជាក់ថា លោកនឹងជំរុញឱ្យបណ្តាប្រទេសនៅសហភាពអឺរ៉ុប (EU) ដែលនៅសេសសល់ ផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងគាំរពារការវិនិយោគវៀតណាម-សហភាពអឺរ៉ុប (EVIPA) ហើយគាំទ្រ និងជំរុញឱ្យគណៈកម្មការអឺរ៉ុប (EC) ដក "កាតលឿង" ក្នុងពេលឆាប់ៗនេះ ស្តីពីការប្រឆាំងនឹងការនេសាទខុសច្បាប់ ការនេសាទមិនរាយការណ៍ និងមិនអនុវត្តតាមសេចក្តីកំណត់ (IUU) សម្រាប់ការនាំចេញជលផលរបស់វៀតណាម។

លោក Pham Minh Chinh  នាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងស្នើឱ្យអាជ្ញាធរហុងគ្រីគ្រប់លំដាប់ថ្នាក់បន្តបង្កលក្ខណៈងាយស្រួលដល់សហគមន៍វៀតណាមនៅហុងគ្រីដើម្បីធ្វើសមាហរណកម្មកាន់តែស៊ីជម្រៅទៅក្នុងសង្គមប្រទេសសាមីរួមចំណែកជាវិជ្ជមានដល់សេដ្ឋកិច្ចសង្គមក្នុងតំបន់ និងលើកកម្ពស់តួនាទីជាស្ពានតភ្ជាប់ដ៏សំខាន់សម្រាប់ទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ។ ថ្នាក់ដឹកនាំទាំងពីរបានអះអាងថា និស្សិតវៀតណាមដែលបានទៅសិក្សានៅប្រទេសហុងគ្រីគឺជាធនធានដ៏មានតម្លៃសម្រាប់ការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី៕

បកប្រែដោយ Duy Hoan