leftcenterrightdel
លោក Nguyen Chi Dung ឧបនាយករដ្ឋមន្ត្រីវៀតណាម និងលោក Ishiba Shigeru នាយករដ្ឋមន្ត្រីជប៉ុន (រូបថត៖ ក្រសួងការបរទេស)

នៅក្នុងជំនួបនេះ លោក Nguyen Chi Dung ឧបនាយករដ្ឋមន្ត្រីបានអះអាងថា វៀតណាមជានិច្ចកាលចាត់ទុកជប៉ុនជាដៃគូដែលអាចទុកចិត្តបានក្នុងយុគសម័យអភិវឌ្ឍន៍ថ្មី ព្រមទាំងមានបំណងចង់សម្របសម្រួលយ៉ាងជិតស្និទ្ធ ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងរួមរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ បន្តបង្កើនការផ្លាស់ប្តូរ និងការជួបជុំថ្នាក់ជាន់ខ្ពស់ ដើម្បីបន្តពង្រឹងទំនុកចិត្តនយោបាយ និងមនោសញ្ចេតនាដ៏ជិតស្និទ្ធរវាងប្រទេសទាំងពីរ។

leftcenterrightdel
ទិដ្ឋភាពនៃជំនួប (រូបថត៖ ក្រសួងការបរទេស)

ដោយចែករំលែកអំពីអនុស្សាវរីយ៍ និងអារម្មណ៍បន្ទាប់ពីដំណើរទស្សនកិច្ចនៅវៀតណាមកាលពីចុងខែមេសាកន្លងមក លោក Ishiba Shigeru នាយករដ្ឋមន្ត្រីជប៉ុន បានមានប្រសាសន៍ថា លោកមានការរំភើបចិត្ត និងចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះចក្ខុវិស័យ និងសេចក្តីប្រាថ្នាអភិវឌ្ឍន៍របស់វៀតណាម ព្រមទាំងស្មារតីនៃប្រជាជាតិទាំងមូលឈានចូលយុគសម័យនៃការអភិវឌ្ឍថ្មី។ លោក Ishiba Shigeru នាយករដ្ឋមន្ត្រីបានសម្តែងនូវទំនុកចិត្តថា វៀតណាមនឹងសម្រេចបានជោគជ័យនូវគោលដៅអភិវឌ្ឍន៍ដែលបានកំណត់។ លោក Ishiba Shigeru នាយករដ្ឋមន្ត្រីបានបញ្ជាក់ថា នឹងជំរុញការអនុវត្តកិច្ចព្រមព្រៀងរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ ជាពិសេសលើវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច ការវិនិយោគ វិទ្យាសាស្ត្រ-បច្ចេកវិទ្យា ការអភិវឌ្ឍធនធានមនុស្ស។ល៕

បកប្រែដោយ Huyen Trang