លោកឧបនាយករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោកអភិបាលខេត្ត និងអាជ្ញាធរខេត្ត Gunma ក្នុងការជំរុញទំនាក់ទំនងសហប្រតិបត្តិការរវាងវៀតណាមនិងមូលដ្ឋាននាពេលកន្លងមក ហើយស្នើថា លោក Yamamoto Ichita បន្តយកចិត្តទុកដាក់ និងលើកទឹកចិត្តធុរកិច្ចខេត្ត Gunma មកបណ្តាក់ទុននៅវៀតណាមលើវិស័យដែលខេត្តមានប្រៀបខ្លាំងដូចជា បច្ចេកវិទ្យាខ្ពស់ ឧស្សាហកម្មកែច្នៃ ឧស្សាហកម្មបន្ទាប់បន្សំ។ល។

leftcenterrightdel
លោក Nguyen Chi Dung ឧបនាយករដ្ឋមន្ត្រី និងលោក Yamamoto Ichita អភិបាលខេត្ត Gunma  (រូបថត៖ baochinhphu.vn)

លោក Nguyen Chi Dung បានចាត់ទុកថា ខេត្ត Gunma មានសក្ដានុពលជាច្រើនដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាមួយវៀតណាម ជាពិសេសលើវិស័យបណ្តុះបណ្តាល និងទទួលបានធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ដែលសមស្របនឹងតម្រូវការរបស់ភាគីទាំងពីរ។

លោក Yamamoto Ichita បានជូនដំណឹងអំពីការរីកចម្រើនក្នុងកិច្ចសហប្រតិបត្តិការរវាងខេត្ត Gunma និងវៀតណាមនាកន្លងមក ហើយវាយតំលៃខ្ពស់ចំពោះការរួមចំណែករបស់សហគមន៍ជនវៀតណាមក្នុងខេត្ត និងមានបំណងចង់បន្តទទួលបានមនុស្សវៀតណាមដែលមានគុណភាពខ្ពស់មកធ្វើការនៅខេត្ត។

* នាថ្ងៃដដែល លោក Nguyen Chi Dung ឧបនាយករដ្ឋមន្ត្រី បានមានជំនួបជាមួយលោក Hayashi Yoshimasa ប្រធានខុទ្ទកាល័យគណៈរដ្ឋមន្ត្រីជប៉ុន និងលោកស្រី Obuchi Yuko ប្រធានសម្ព័ន្ធសមាជិកសភាមិត្តភាពជប៉ុន-វៀតណាម៕

បកប្រែដោយ Thuy Anh