សារព័ត៌មានបដិវត្តន៍វៀតណាមបានរួមចំណែកយ៉ាងសកម្មចំពោះសមិទ្ធិផលដ៏ធំធេង និងមហិមារបស់ប្រទេសជាតិ
កប.អនឡាញ - ក្នុងឱកាសអបអរសាទរខួបលើកទី ១០០ នៃទិវាសារព័ត៌មានបដិវត្តន៍វៀតណាម (២១ មិថុនា ១៩២៥ / ២១ មិថុនា ២០២៥) នាព្រឹកថ្ងៃទី ២០ ខែមិថុនា នៅវិមានប្រធានរដ្ឋ (ទីក្រុងហាណូយ) លោក Luong Cuong ប្រធានរដ្ឋ បានអញ្ជើញជួបសំណេះសំណាល និងលើកតម្កើងដល់អ្នកសារព័ត៌មានឆ្នើមទូទាំងប្រទេស។