ពិភពលោកកំពុងតែឃើញការវិវត្តយ៉ាងឆាប់រហ័សជារៀងរាល់ថ្ងៃ រាល់ម៉ោង ដែលប៉ះពាល់យ៉ាងខ្លាំងដល់សន្តិភាព សន្តិសុខ និងការអភិវឌ្ឍរបស់ពិភពលោក។ យ៉ាងណាក៏ដោយ បេសកកម្មរបស់សារព័ត៌មានកងទ័ពមិនត្រឹមតែជូនដំណឹងអំពីព្រឹត្តិការណ៍ដែលកើតឡើងនៅគ្រប់ទិសទីនៃពិភពលោកប៉ុណ្ណោះទេ ថែមទាំងជូនដំណឹងដល់មិត្តអន្តរជាតិអំពីគោលនយោបាយ និងគោលការណ៍ណែនាំរបស់បក្ស ទឹកដី មនុស្ស និងវប្បធម៌វៀតណាម ព្រមទាំងទស្សនៈ និងគោលជំហររបស់វៀតណាមចំពោះបញ្ហាតំបន់ និងអន្តរជាតិទៀតផង។ ដោយសារតួនាទី និងកិត្យានុភាពរបស់ប្រទេសត្រូវបានលើកកម្ពស់កាន់តែខ្លាំងឡើង ជំនាន់អ្នកកាសែត-យុទ្ធជន នាពេលបច្ចុប្បន្ននេះ ក៏អាចមានអារម្មណ៍ពី "ដង្ហើម" នៃជីវិតអន្តរជាតិនៅរដ្ឋធានីហាណូយ ដែលកិច្ចប្រជុំកំពូល អាមេរិក-កូរ៉េខាងជើង បានធ្វើឡើងនៅខែកុម្ភៈ ឆ្នាំ ២០១៩ គឺជាឧទាហរណ៍មួយ។

leftcenterrightdel
អ្នកយកព័ត៌មានកាសែតកងទ័ពប្រជាជនផ្លាស់ប្តូរជាមួយសហសេវិកបរទេសនៅឯពិព័រណ៍ការពារជាតិអន្តរជាតិវៀតណាមឆ្នាំ ២០២៤

ជាពិសេស ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ កិច្ចការបរទេសរបស់វៀតណាមនិយាយរួម និងវិស័យការទូតការពារជាតិនិយាយដោយឡែក ត្រូវបានពង្រីកកាន់តែខ្លាំងឡើង ដូច្នេះតម្រូវការ និងភារកិច្ចសម្រាប់អ្នកកាសែត និងអ្នកយកព័ត៌មានកងទ័ពក៏កាន់តែខ្ពស់ និងពិបាកថែមទៀត។ ទាំងនោះគឺជាពេលដែលអមដំណើរថ្នាក់ដឹកនាំបក្ស រដ្ឋ និងកងទ័ពបំពេញទស្សនកិច្ច ចូលរួមកិច្ចប្រជុំ និងព្រឹត្តិការណ៍នានានៅក្រៅប្រទេស ហើយគឺជាការធ្វើដំណើរការទូតការពារជាតិ និងប្រតិបត្តិការលើសមុទ្ររាប់ពាន់ម៉ាយជាមួយនឹងនាវាកងទ័ពជើងទឹក នាវាកងឆ្មាំសមុទ្រ ... នោះ គឺជាការប្រកួតកីឡាយោធាអន្តរជាតិ (Army Games) នៅសហព័ន្ធរុស្ស៊ី និងប្រទេសដទៃទៀត ឬព្រឹត្តិការណ៍ការទូតនៅតាមតំបន់ជាប់ព្រំដែនជាមួយប្រទេសជិតខាង ដំណើរទៅកាន់ទួរគី និងមីយ៉ាន់ម៉ា ដើម្បីជួយប្រទេសមិត្តជម្នះពុះពារផលវិបាកដោយសារគ្រោះរញ្ជួយដី ឬការធ្វើដំណើរតាមកងកម្លាំងរក្សាសន្តិភាពវៀតណាមទៅកាន់ស្ថានបេសកកម្មនៅតំបន់ដាច់ស្រយាលអាហ្វ្រិក និងព្រឹត្តិការណ៍សំខាន់ដែលធ្វើឡើងនៅទីក្រុងហាណូយ ដូចជាពិព័រណ៍ការពារជាតិអន្តរជាតិដែលរៀបចំដោយវៀតណាម។

រាល់ការធ្វើដំណើរ និងព្រឹត្តិការណ៍បែបនេះ ទាមទារឱ្យអ្នកកាសែត និងអ្នកយកព័ត៌មាន អ្នកនិពន្ធនៃកងទ័ព ត្រូវមានលក្ខណៈសម្បត្តិវិជ្ជាជីវៈល្អ បំពេញតាមតម្រូវការ និងភារកិច្ច មានវិធីសាស្រ្ត របៀបធ្វើការរហ័ស និងស្មារតីពុះពារជំនះរាល់ការលំបាក ដើម្បីបំពេញភារកិច្ចឱ្យបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព។ ការលើកទឹកចិត្តដ៏អស្ចារ្យបំផុតសម្រាប់ពួកគេគឺការជឿទុកចិត្តពីថ្នាក់លើ និងការបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ធ្វើការ ដោយភ្នាក់ងារ អង្គភាព និងសហការី។ ក្តីសប្បាយរីករាយបំផុតរបស់ពួកគេគឺអាច “មើល” ពិភពលោកដ៏ធំធេង តាមរយៈការងារប្រចាំថ្ងៃរបស់ពួកគេ ជួយសហគមន៍អន្តរជាតិមានការយល់ដឹងកាន់តែច្បាស់អំពីគោលការណ៍ និងគោលនយោបាយការបរទេសរបស់វៀតណាម គោលនយោបាយការពារជាតិអំពីសន្តិភាព និងការពារខ្លួនឯងរបស់វៀតណាម អំពីទឹកដី មនុស្ស និងកងទ័ពប្រជាជនវៀតណាមដែលស្នាហាសន្តិភាព និងមានបំណងចង់ពង្រីកកិច្ចសហប្រតិបត្តិការដើម្បីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ។

ដូចដែលលោកឧត្តមសេនីយ៍ឯក Hoang Xuan Chien សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមបានអះអាងក្នុងកិច្ចប្រជុំនាពេលថ្មីៗនេះថា ការផ្សព្វផ្សាយកិច្ចការបរទេសបានក្លាយទៅជាស្ពានដ៏សំខាន់ ឆ្លុះបញ្ចាំងយ៉ាងទូលំទូលាយអំពីលទ្ធផលនៃកិច្ចការធ្វើសមាហរណកម្មអន្តរជាតិ និងការទូតការពារជាតិរបស់វៀតណាមចំពោះកម្មាភិបាល យុទ្ធជន  និងប្រជាជនក្នុងស្រុក និងប្រជាជនវៀតណាមនៅឯបរទេស និងសហគមន៍អន្តរជាតិ៕

បកប្រែដោយ Huyen Trang