តាមនោះ ស្ថានទូតអាមេរិកប្រចាំនៅវៀតណាម សម្របសម្រួលជាមួយសម្ព័ន្ធអង្គការមិត្តភាពវៀតណាម (VUFO) រៀបចំសកម្មភាពផ្លាស់ប្តូរមិត្តភាពនៅទីក្រុងជាច្រើននៅទូទាំងប្រទេសវៀតណាម។

leftcenterrightdel
យុទ្ធនាការចាប់ផ្តើមសកម្មភាពអបអរខួបលើកទី ៣០ នៃការបង្កើតទំនាក់ទំនងការទូតសហរដ្ឋអាមេរិក-វៀតណាម (រូបថត៖ baotintuc.vn)

លោក Marc E. Knapper ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅវៀតណាម បានសង្កត់ធ្ងន់ថា “ពីការលើកកម្ពស់កំណើនសេដ្ឋកិច្ច ដល់ការពង្រីកការផ្លាស់ប្តូរការអប់រំ និងវប្បធម៌ ដល់ការធ្វើឲ្យស៊ីជម្រៅថែមទៀតនូវកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ ទំនាក់ទំនងភាពជាដៃគូ សហរដ្ឋអាមេរិក-វៀតណាម កំពុងបើកឱកាស និងជំរុញឲ្យមានការធ្វើនវានុវត្តន៍។ ក្នុងឱកាសរំលឹកខួបលើកទី ៣០ នៃទំនាក់ទំនងការទូត យើងឆ្ពោះទៅនឹងកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ និងប្រកបដោយប្រសិទ្ធភាពថែមទៀត។ ខណៈពេលដែលយើងសម្រេចបានសមិទ្ធផលដ៏គួរឲ្យមោទនៈជាច្រើន យើងត្រូវតែខិតខំប្រឹងប្រែងថែមទៀត ដើម្បីអនាគតដ៏ត្រចះត្រចង់ និងវិបុលភាពបន្ថែមទៀតសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។ សហរដ្ឋអាមេរិកសន្យាគាំទ្រប្រទេសវៀតណាមមួយរឹងមាំ ឯករាជ្យ ខ្លួនទីពឹងខ្លួន និងវិបុលភាព”៕

បកប្រែដោយ Huyen Trang