សិក្ខាសាលានេះត្រូវបានរៀបចំឡើងដោយក្រសួងពាណិជ្ជកម្មកម្ពុជាសហការជាមួយស្ថាប័នតំណាងពាណិជ្ជកម្មវៀតណាមប្រចាំកម្ពុជា។

លោក ទិត រិទ្ធីពល អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះការចូលរួមរបស់សហព័ន្ធ សមាគមធុរកិច្ច និងក្រុមហ៊ុនឯកជន។ លោក ទិត រិទ្ធីពល បានសង្កត់ធ្ងន់ថា សិក្ខាសាលានេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់វៀតណាមនិងកម្ពុជាក្នុងការធ្វើឱ្យទំនាក់ទំនងសេដ្ឋកិច្ចកាន់តែស៊ីជម្រៅ និងលើកទឹកចិត្តឱ្យមានការចូលរួមពីវិស័យឯកជននៃប្រទេសទាំងពីរ។ កម្ពុជានិងវៀតណាមមានកិច្ចសហប្រតិបត្តិការដ៏យូរអង្វែង ថែមទាំងមានចក្ខុវិស័យរួមសម្រាប់ការអភិវឌ្ឍដៃគូសេដ្ឋកិច្ចប្រកបដោយចីរភាពនៅក្នុងតំបន់អាស៊ាន។ វៀតណាមក៏នៅតែជាដៃគូពាណិជ្ជកម្ម និងវិនិយោគដ៏សំខាន់បំផុតមួយរបស់កម្ពុជា ហើយទំហំពាណិជ្ជកម្មទ្វេភាគីបានបន្តកើនឡើងឥតឈប់ឈរក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក នេះ​។

leftcenterrightdel
ធុរកិច្ចវៀតណាម និងកម្ពុជាណែនាំផលិតផល

យោងតាមលោកអនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មកម្ពុជា សិក្ខាសាលានេះក៏ជាវេទិកាដ៏មានតម្លៃដើម្បីកំណត់ឱកាសថ្មីៗ ដោះស្រាយបញ្ហាប្រឈមរួម និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យយុទ្ធសាស្ត្រ ជាពិសេសវិស័យកសិកម្ម ឧស្សាហកម្មកែច្នៃ logistics និងការអភិវឌ្ឍន៍ខ្សែសង្វាក់ផ្គត់ផ្គង់។

លោក ទិត រិទ្ធីពល បញ្ជាក់ថា នៅក្នុងបរិយាកាសពិភពលោក នាពេលបច្ចុប្បន្ននេះ កិច្ចសហប្រតិបត្តិការក្នុងតំបន់មានសារៈសំខាន់ជាងពេលណាៗទាំងអស់ យើងត្រូវធ្វើការរួមគ្នាដើម្បីកសាងបណ្តាញពាណិជ្ជកម្មឆ្លងដែនប្រកបដោយប្រសិទ្ធភាព កែលម្អហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងបង្កើនតម្លៃបន្ថែមនៃផលិតកម្មកសិកម្មរបស់យើង។ កិច្ចខិតខំប្រឹងប្រែងទាំងនេះមានសារៈសំខាន់មិនត្រឹមតែសម្រាប់សេដ្ឋកិច្ចរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់សុខុមាលភាពរបស់ប្រជាជនយើងផងដែរ ជាពិសេសសហគមន៍ជនបទ។

លោក ទិត្យ រិទ្ធីប៉ូល បានបន្ថែមថា សិក្ខាសាលាថ្ងៃនេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់អាជីវករ ពាណិជ្ជករ និងសហគ្រិនកម្ពុជានិងវៀតណាម ស្វែងយល់បន្ថែម ចែករំលែកគំនិតនិងកសាងទំនាក់ទំនងភាពជាដៃគូពាណិជ្ជកម្ម ក៏ដូចជាការសម្របសម្រួលយ៉ាងជិតស្និទ្ធ ដើម្បីសម្រួលកិច្ចសហប្រតិបត្តិការឱ្យរលូន និងជោគជ័យ។

នៅអង្គសិក្ខាសាលានេះ តំណាងអាជីវកម្មវៀតណាម រួមទាំងក្រុមហ៊ុន និងសមាគមធុរកិច្ចរបស់កម្ពុជាមួយចំនួនបានណែនាំរាល់សកម្មភាពរបស់អាជីវកម្មរបស់ខ្លួន បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់បណ្ដាភាគីតភ្ជាប់ ស្វែងរកសក្តានុពលវិនិយោគ និងសហប្រតិបត្តិការ រួមចំណែកពង្រឹងទំនាក់ទំនងសហប្រតិបត្ដិការភាពជាដៃគូពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ ទន្ទឹមនឹងនោះ គណៈកម្មការរៀបចំព្រឹត្តិការណ៍ក៏បានបង្កើតលក្ខខណ្ឌសម្រាប់ធុរកិច្ចទាំងអស់ណែនាំផលិតផលរបស់ខ្លួន៕

បកប្រែដោយ Thanh Cong