leftcenterrightdel
លោកវរសេនីយ៍ឯក Ngo Thanh Binh

លោកវរសេនីយ៍ឯក Ngo Thanh Binh មានប្រសាសន៍ថា នាពេលថ្មីៗនេះ ស្ថានភាពបទល្មើសគ្រឿងញៀននៅតាមព្រំដែននៃប្រទេសទាំងពីរបន្តវិវត្តន៍យ៉ាងស្មុគស្មាញ។ គ្រឿងញៀនត្រូវបានទិញលក់ និងដឹកជញ្ជូនដោយខុសច្បាប់ ពីតំបន់ត្រីកោណមាស ឆ្លងកាត់បណ្តាខេត្ត នៃប្រទេសកម្ពុជា ហើយចូលទៅប្រទេសវៀតណាម  និងមួយផ្នែកធំត្រូវបានដឹកជញ្ជូនទៅកាន់ប្រទេសទីបី។

ប្រឈមមុខនឹងស្ថានភាពនេះ កងកម្លាំងមានសមត្ថកិច្ចរបស់វៀតណាម និងកម្ពុជា នាពេលថ្មីៗនេះបានបង្កើនការផ្លាស់ប្តូរព័ត៌មាន និងសម្របសម្រួល ដើម្បីបង្ការ ទប់ស្កាត់ បង្ក្រាបបទល្មើសគ្រឿងញៀនឆ្លងដែន។ ជាពិសេស នាខែមេសា ឆ្នាំ២០២៣ ភាគីទាំងពីរបានសម្របសម្រួលគ្នាដើម្បីទប់ស្កាត់ និងបង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែន។

ជាលទ្ធផល ចាប់ខ្លួនជនល្មើសចំនួណ ១២ នាក់ រឹបអូសគ្រឿងញៀន ៤៨ គីឡូក្រាម នៅប្រទេសវៀតណាម និងចាប់ខ្លួន ៦ នាក់ទៀត រឹបអូសគ្រឿងញៀន ១០ គីឡូក្រាម នៅប្រទេសកម្ពុជា។ ក្នុងខែមីនា ឆ្នាំ២០២៤ ប្រទេសទាំងពីរបានសម្របសម្រួលគ្នា ដើម្បីទប់ស្កាត់ និងបង្ក្រាបករណីជួញដូរគ្រឿងញៀន ចាប់ខ្លួនជនល្មើសចំនួន ២ នាក់ និងរឹបអូសថ្នាំញៀនចំនួន ៧០០ គីឡូក្រាម នៅប្រទេសកម្ពុជា។ លើសពីនេះ ភាគីទាំងពីរក៏ជួយគាំទ្រជារៀងរាល់ឆ្នាំនូវការផ្ទៀងផ្ទាត់ព័ត៌មាន ដើម្បីបម្រើដល់ការស៊ើបអង្កេតបន្ថែម ចាប់ខ្លួន និងប្រគល់ទណ្ឌិតរត់គេចខ្លួនជាច្រើននាក់។

លោកឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ បានសម្តែងនូវសេចក្តីរីករាយយ៉ាងក្រៃលែងចំពោះកិច្ចប្រជុំការតាមប្រព័ន្ធវីដេអូ បន្ទាប់ពីលោកវរសេនីយ៍ឯក  Ngo Thanh Binh ទើបកាន់តំណែងប្រធាននាយកដ្ឋានតម្រួតស៊ើបអង្កេតបទល្មើសគ្រឿងញៀន នៃក្រសួងនគរបាលវៀតណាម។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ

អំពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការជាមួយប្រទេសវៀតណាម ក្នុងឆ្នាំ២០២៤ និង ៦ ខែដើមឆ្នាំ២០២៥ កម្ពុជាបានបង្ក្រាបករណីជួញដូរគ្រឿងញៀនខុសច្បាប់ទៅប្រទេសវៀតណាមចំនួន ៣៧ ករណី ចាប់ខ្លួនជនល្មើស ១៧៨ នាក់ រឹបអូសថ្នាំញៀនជិត ១ តោន។ សម្របសម្រួលជាមួយប្រទេសវៀតណាមក្នុងការបង្ក្រាបករណីជួញដូរគ្រឿងញៀន ចំនួន ៣ ករណី ចាប់ខ្លួនជនល្មើសចំនួន ១៩នាក់ រឹបអូសគ្រឿងញៀន ៧២០ គីឡូក្រាម ។

ដើម្បីពង្រឹងនិងបង្កើនប្រសិទ្ធភាពនៃការប្រយុទ្ធប្រឆាំងនឹងបទល្មើសគ្រឿងញៀន នៅតាមព្រំដែននៃប្រទេសទាំងពីរ ភាគីទាំងពីរបានឯកភាពបន្តបង្កើនការផ្លាស់ប្តូរព័ត៌មាន សម្របសម្រួលក្នុងទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀនឆ្លងដែន បន្ត​ការ​ផ្សព្វផ្សាយ និងបង្ក្រាបឧក្រិដ្ឋកម្មគ្រឿងញៀននៅតាមព្រំដែន និងបង្កើនការផ្លាស់ប្តូរគណៈប្រតិភូ និងការគាំទ្រទៅមកទៅវិញក្នុងការបង្កើនសមត្ថភាពកងកម្លាំងសមត្ថកិច្ច។

ថ្នាក់ដឹកនាំនៃស្ថានប័នទាំងពីរសង្ឃឹមថា បន្ទាប់ពីកិច្ចប្រជុំថ្ងៃនេះ កិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរនឹងរីកចម្រើនបន្ថែមទៀត ដោយបើកទំព័រថ្មីជាមួយនឹងសមិទ្ធផល និងជ័យជំនះបន្ថែមទៀតក្នុងការសម្របសម្រួលក្នុងការទប់ស្កាត់ប្រយុទ្ធប្រឆាំងនឹងបទល្មើសគ្រឿងញៀន។

បកប្រែដោយ Thanh Cong