ការអភិវឌ្ឍនៃសារព័ត៌មានបដិវត្តន៍វៀតណាមក៏ត្រូវបានបង្ហាញយ៉ាងស៊ីជម្រៅដោយស្មារតីលះបង់ដោយស្ម័គ្រចិត្តរបស់អ្នកសារព័ត៌មានគ្រប់ជំនាន់ដែលបានខិតខំប្រើប្រាស់ប៊ិចរបស់ខ្លួនដើម្បីឃោសនាដល់មហាជនធ្វើបដិវត្តន៍ ព្រមទាំងលើកទឹកចិត្ត​ចលនាប្រឡងប្រណាំងសម្លាប់សត្រូវ សង្គ្រោះជាតិ និងជួយសង្គ្រោះប្រជាជនឲ្យរួចផុតពីការឈ្លានពានរបស់បរទេស ក៏ដូចជាដាស់តឿនគំនិត ជម្រះឧបសគ្គដើម្បីអភិវឌ្ឍ។ ព័ត៌មានដ៏មានតម្លៃរបស់ទីភ្នាក់ងារសារព័ត៌មានបានរួមចំណែកដល់ការស្ថាបនា និងធ្វើឱ្យល្អប្រសើរថែមទៀតនូវយន្តការគោលនយោបាយក្នុងដំណើរការផ្លាស់ថ្មី សមាហរណកម្ម កសាង និងអភិវឌ្ឍប្រទេសជាតិ។

leftcenterrightdel
អ្នកសារព័ត៌មានថតរូបនៅព្រឹត្ដិការណ៍ (រូបថត៖ vnanet.vn)

ដោយមានមោទនភាពចំពោះប្រពៃណីសារព័ត៌មានបដិវត្តន៍វៀតណាមឈានចូលដល់មួយរយឆ្នាំ ក្រុមអ្នកសារព័ត៌មានសព្វថ្ងៃនេះគួរតែមើលឃើញយ៉ាងច្បាស់ទាំងគុណសម្បត្តិ និងគុណវិបត្ដិ ឱកាសនិងបញ្ហាប្រឈមរបស់ប្រទេសនិយាយរួម និងសារព័ត៌មានក្នុងយុគសម័យឌីជីថលនិយាយដោយឡែកដើម្បីរក្សាភាពស្មោះត្រង់ និងការលះបង់ចំពោះបុព្វហេតុបដិវត្តន៍របស់បក្ស ដើម្បីផលប្រយោជន៍របស់មាតុភូមិ និងប្រជាជន។

សារព័ត៌មានរក្សាភាពស្មោះត្រង់គឺជារក្សាប៊ិចមានភាពស្មោះត្រង់   ការធានាប្រភពព័ត៌មានត្រឹមត្រូវ ក្រមសិលធម៌តែងតែមានសារសំខាន់ក្នុងវិស័យឃោសនារបស់បក្ស ហើយនិងមានលទ្ធភាពគ្រប់គ្រាន់ដើម្បីទប់ស្កាត់មិនឱ្យមានព័ត៌មានក្លែងក្លាយនៅលើបណ្តាញសង្គម។

អ្នកសារព័ត៌មានដែលមានស្មារតីលះបង់ គឺជាការខិតខំតស៊ូ ពុះពារជំនះរាល់ឧបសគ្គ និងការលួងលោម  ប្រើប៊ិចសរសរការពិត យុត្តិធម៌ សមហេតុសមផលនិងសុចរិត  ប្រែក្លាយព័ត៌មានទៅជាប្រភពថាមពលសម្រាប់ប្រជាជនសម្បូរធូធារ និងបង្កើតមូលដ្ឋានសម្រាប់ប្រជាជាតិ​វៀតណាមរីកចម្រើនក្នុងយុគសម័យថ្មី៕

បកប្រែដោយ Pham Diep