លោក To Lam អគ្គលេខាបក្ស បានចូលរួម និងដឹកនាំកិច្ចប្រជុំ។ អញ្ជើញចូលរួមកិច្ចប្រជុំ មានលោក Luong Cuong ប្រធានរដ្ឋ និងលោក Pham Minh Chinh នាយករដ្ឋមន្ត្រី។

leftcenterrightdel
លោក To Lam អគ្គលេខាបក្ស លោក Luong Cuong ប្រធានរដ្ឋ លោក Pham Minh Chinh នាយករដ្ឋមន្ត្រី និងលោក Luong Tam Quang រដ្ឋមន្ត្រីក្រសួងនគរបាល ជាអធិបតីនៃកិច្ចប្រជុំ (រូបថត៖ cand.com.vn)

មានប្រសាសន៍ក្នុងកិច្ចប្រជុំ លោក To Lam អគ្គលេខាបក្ស បានទទួលស្គាល់ថា ក្នុងបរិបទនៃការបង្រួមរចនាសម្ព័ន្ធក្បាលម៉ាស៊ីននៃប្រព័ន្ធនយោបាយត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព និងការអនុវត្តទម្រង់អាជ្ញាធរមូលដ្ឋានពីរកម្រិត កងកម្លាំងនគរបាលប្រជាជន បានបន្តបំពេញភារកិច្ចរបស់ខ្លួនប្រកបដោយជោគជ័យ ធានាសន្តិសុខជាតិ សុវត្ថិភាពនៃព្រឹត្តិការណ៍នយោបាយសំខាន់ៗរបស់ប្រទេស កាត់បន្ថយឧក្រិដ្ឋកម្ម ជាពិសេសការផលិត និងការជួញដូរទំនិញក្លែងក្លាយ ការរត់ពន្ធ និងការក្លែងបន្លំពាណិជ្ជកម្ម។

អំពីទិសដៅ និងភារកិច្ចសម្រាប់រយៈពេល ៦ ខែចុងឆ្នាំនេះ និងឆ្នាំបន្តបន្ទាប់ទៀត លោក To Lam អគ្គលេខាបក្ស បានស្នើឱ្យកងកម្លាំងនគរបាលប្រជាជន ធានាឱ្យបានរឹងមាំនូវបរិយាកាសសន្តិភាព ស្ថិរភាព និងបន្តពង្រឹងដំណោះស្រាយ ដើម្បីធានាឱ្យបានរឹងមាំនូវសន្តិសុខ និងសណ្តាប់ធ្នាប់ គាំទ្រ បង្កើតលក្ខខណ្ឌជាអតិបរមា រួមដំណើរជាមួយស្ថាប័នគ្រប់លំដាប់ថ្នាក់ និងសហគ្រាស រួមចំណែកដល់ការអនុវត្តដោយជោគជ័យនូវគោលដៅយុទ្ធសាស្ត្ររបស់ប្រទេសជាតិ៕

បកប្រែដោយ Huyen Trang