មានប្រសាសន៍ក្នុងពិធីបើកមហោស្រពសារព័ត៌មានទូទាំងប្រទេសឆ្នាំ២០២៥ លោក Le Quoc Minh សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស អនុប្រធានគណៈឃោសនាអប់រំ និងចលនាមហាជនមជ្ឈិម អគ្គនិពន្ធនាយកកាសែតប្រជាជន និងជាប្រធានសមាគមអ្នកកាសែតវៀតណាម ប្រធានគណៈកម្មការដឹកនាំមហោស្រពសារព័ត៌មានទូទាំងប្រទេសឆ្នាំ២០២៥ បានអះអាងថា មហោស្រពសារព័ត៌មានគឺជាឱកាសដើម្បីលើកតម្កើងការរួមចំណែក និងសមិទ្ធិផលរបស់សារព័ត៌មាន ដោយហេតុនោះ បញ្ជាក់ពីតួនាទីត្រួសត្រាយ និងទំនួលខុសត្រូវរបស់អ្នកកាសែត ដើម្បីឱ្យពួកគេបំផុសស្មារតីចំពោះវិជ្ជាជីវៈ ហើយបន្តអនុវត្តមាគ៌ាដែលបានជ្រើសរើសគឺបម្រើប្រជាជន និងបម្រើមាតុភូមិ។

leftcenterrightdel
ប្រតិភូនានាថតរូបទុកជាអនុស្សាវរីយ៍នៅពេលទៅទស្សនាកន្លែងតាំងពិព័រណ៍សារព័ត៌មានយោធា

លោក Nguyen Trong Nghia សមាជិកការិយាល័យនយោបាយ លេខាមជ្ឈិមបក្ស ប្រធានគណៈឃោសនាអប់រំនិងចលនាមហាជនមជ្ឈិមបក្ស បានលើកសរសើរចំពោះសមាគមអ្នកកាសែតវៀតណាម សមាគមគ្រប់លំដាប់ថ្នាក់ ទីភ្នាក់ងារសារព័ត៌មាន និងអង្គភាពនានាដែលបានរៀបចំមហោស្រពសារព័ត៌មានឆ្នាំនេះក្នុងទ្រង់ទ្រាយធំកាន់តែខ្លាំងឡើង ប្រកបដោយគុណភាពខ្ពស់ ទម្រង់ទំនើប និងគួរឲ្យទាក់ទាញ។

មហោស្រពសារព័ត៌មានឆ្នាំនេះ គឺជានិមិត្តរូបដ៏រស់រវើកនៃស្មារតីមរតក និងអភិវឌ្ឍន៍៖ ចាប់ពីលំហតាំងបង្ហាញប្រវត្តិសាស្រ្តដ៏សម្បូរបែបនៃសារព័ត៌មាន រហូតដល់ការតាំងពិព័រណ៍ឯកសារសារព័ត៌មាន ផលិតផលសារព័ត៌មាន និងកម្មវិធីបច្ចេកវិទ្យាថ្មីៗ ទាំងអស់បានបង្ហាញយ៉ាងរស់រវើកពីដំណើរនៃការអភិវឌ្ឍពីប្រពៃណីទៅទំនើប។ល។

មហោស្រពសារព័ត៌មានទូទាំងប្រទេសឆ្នាំ២០២៥ ក្រោមប្រធានបទ "សារព័ត៌មានវៀតណាម - ស្មោះត្រង់ ច្នៃប្រឌិត អង្គអាចក្លាហាន ផ្លាស់ថ្មីដើម្បីបុព្វហេតុកសាង និងការពារមាតុភូមិ" គឺជាចំណុចលេចធ្លោពីស្មារតីនៃការធ្វើនវានុវត្តន៍ និងទូលំទូលាយ អំពីចក្ខុវិស័យ ជាមួយនឹងការតាំងពិព័រណ៍គួរឱ្យចាប់អារម្មណ៍ជាច្រើន សកម្មភាពវិជ្ជាជីវៈដ៏សម្បូរបែប និងជាក់ស្តែង រួមជាមួយនឹងកម្មវិធីវប្បធម៌ និងសិល្បៈដ៏វិសេសវិសាលជាច្រើន៕

បកប្រែដោយ Huyen Trang