ជាមួយនឹងស្នាដៃចំនួន ៣៣ ដែលបានជ្រើសរើស គណៈកម្មការរៀបចំបានប្រគល់រង្វាន់ A ចំនួន ៤  ស្នាដៃ និងរង្វាន់ B ចំនួន ៨ ស្នាដៃ និងរង្វាន់ C  ចំនួន ៨ ស្នាដៃ និងរង្វាន់លើកទឹកចិត្តចំនួន ១៣ ស្នាដៃ។

leftcenterrightdel
គណៈកម្មការរៀបចំបានប្រគល់រង្វាន់ដល់អ្នកនិពន្ធ​ (រូបថត៖ baophapluat.vn)

ក្នុងឱកាសនេះ ក្រុមប្រឹក្សាពានរង្វាន់សារព័ត៌មានទីក្រុង Hai Phong បានបើកបំផុសពានរង្វាន់សារព័ត៌មានទីក្រុង Hai Phong ដំណាក់កាល ២០២៥-២០២៦។

* នាថ្ងៃទី ១៧ មិថុនា គណៈកម្មាធិការឃោសនាអប់រំ និងចលនាមហាជនបក្សខេត្ត Bac Giang បានសហការជាមួយសមាគមអ្នកកាសែតខេត្ត និងមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Bac Giang ប្រារព្ធពិធីរំលឹកខួបលើកទី ១០០ នៃទិវាសារព័ត៌មានបដិវត្តន៍វៀតណាម។ ក្នុងឱកាសនេះ ប្រតិភូទាំងឡាយបានរំលឹកឡើងវិញនូវប្រវត្ដិសាស្ដ្រដ៏ត្រចេះត្រចង់របស់សារព័ត៌មានជាតិនិយាយរួម និងសារព័ត៌មានខេត្ដ Bac Giang និយាយដោយ​ឡែក។ 

* នាថ្ងៃទី ១៧ មិថុនា កាសែត Ha Noi Moi បានរៀបចំការតាំងពិព័រណ៌រូបថតក្រោមប្រធានបទ “កាសែត  Ha Noi Moi និងរដ្ឋធានីក្នុងដំណើរការអភិវឌ្ឍន៍” នៅទីស្នាក់ការកាសែត Ha Noi Moi។ ការតាំងពិព័រណ៍រូបថតក្រោមប្រធានបទចំនួនពីរ៖ ព្រឹត្តិការណ៍សំខាន់ៗរបស់ទីក្រុងហាណូយ និងទូទាំងប្រទេសតាមរយៈគម្របកាសែត, រូបភាពជាច្រើនអំពីរដ្ឋធានី និងប្រទេសជាតិតាមរយៈការថតរូបរបស់អ្នកកាសែត Ha Noi Moi និងសហការី។  ពិព័រណ៍នេះនឹងប្រព្រឹត្ដទៅរហូតដល់ថ្ងៃទី ២២ មិថុនា៕

បកប្រែដោយ Pham Diep