នាថ្ងៃទី ១៦ មិថុនា លោកស្រី Pham Thi Thu Huong ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅក្រិក បានជួបពិភាក្សាការងារជាមួយលោក Stavros Kalafatis អនុរដ្ឋមន្ត្រីទទួលបន្ទុកស្រាវជ្រាវនិងនវានុវត្តន៍នៃក្រសួងអភិវឌ្ឍន៍ក្រិក អតីតប្រធានសមាគមសមាជិកសភាមិត្តភាពក្រិក - វៀតណាមនៅសភាក្រិក។ នៅក្នុងជំនួបនេះ លោកស្រីឯកអគ្គរដ្ឋទូត Pham Thi Thu Huong សង្ឃឹមថានឹងបន្តទទួលបានការគាំទ្រ និងជំនួយក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងការស្រាវជ្រាវ ការអនុវត្តការអភិវឌ្ឍន៍បច្ចេកវិទ្យា និងនវានុវត្តន៍។

leftcenterrightdel
លោកស្រីឯកអគ្គរដ្ឋទូត Pham Thi Thu Huong និងលោក Stavros Kalafatis អនុរដ្ឋមន្ត្រីទទួលបន្ទុកស្រាវជ្រាវ និងនវានុវត្តន៍នៃក្រសួងអភិវឌ្ឍន៍ក្រិក (រូបថត៖ VNA)

ចំណែកលោក Stavros Kalafatis បានសន្យានឹងជម្រាបជូនព័ត៌មានដែលចែករំលែកដោយឯកអគ្គរដ្ឋទូតវៀតណាមទៅកាន់នាយកក្រុមប្រឹក្សាក្រិកសម្រាប់ការស្រាវជ្រាវអនុវត្តផ្នែកបច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីសិក្សាពីលទ្ធភាពនៃកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ។

ក្នុងជំនួបនេះ លោកស្រីឯកអគ្គរដ្ឋទូត Pham Thi Thu Huong បានសម្តែងនូវគោលបំណងចង់បន្តទទួលបានការគាំទ្រពីលោក Stavros Kalafatis ក្នុងនាមជាសមាជិកសភាក្រិក និងតំណាងឲ្យគណៈប្រតិភូសភានៅទីក្រុង Thessaloniki ក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភានៃប្រទេសទាំងពីរ ក៏ដូចជារវាងវៀតណាម និងទីក្រុង Thessaloniki និងសកម្មភាពរៀបចំដោយស្ថានទូតវៀតណាមប្រចាំនៅប្រទេសក្រិ ដើម្បីអបអរសាទរខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ (១៩៧៥-២០២៥)។

បកប្រែដោយ Thanh Cong