លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានអះអាងថា រដ្ឋាភិបាលវៀតណាមសន្យាបង្កើតលក្ខខណ្ឌអំណោយផលទាំងអស់ រួមទាំងការធ្វើកំណែទម្រង់គោលនយោបាយសម្រាប់អ្នកវិនិយោគបរទេសនិយាយរួម ក្នុងនោះមានសហរដ្ឋអាមេរិក មកបណ្តាក់ទុន និងធ្វើអាជីវកម្មប្រកបដោយប្រសិទ្ធភាពនៅវៀតណាម ធានាគោរពតាមបទប្បញ្ញត្តិច្បាប់។ លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យក្រុមហ៊ុន HP ពង្រីកការវិនិយោគ ជំរុញអង្គភាពអាជីវកម្ម និងដៃគូផ្សេងទៀតមកបណ្តាក់ទុននៅវៀតណាម ជាពិសេសលើវិស័យដែលមានសក្កានុពលជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការ និងជាអាទិភាពរបស់វៀតណាម   និងជំរុញរដ្ឋបាលសហរដ្ឋអាមេរិកដើម្បីមានគោលនយោបាយពន្ធគយ ដែលសមស្របសម្រាប់ភាគីទាំងពីរ។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម ទទួលជួបលោក Antoine Colin អនុប្រធានជាន់ខ្ពស់ ទទួលបន្ទុកការធ្វើបរិវត្តកម្មឌីជីថល និងខ្សែសង្វាក់ផ្គត់ផ្គង់នៃសាជីវកម្ម HP (រូបថត៖ vnanet.vn)

លោកនាយករដ្ឋមន្ត្រីក៏បានមានប្រសាសន៍ផងដែរថា រដ្ឋសភា និងរដ្ឋាភិបាលវៀតណាមបាន និងកំពុងបន្តចេញច្បាប់ និងសេចក្តីសម្រេចចិត្តដើម្បីដោះស្រាយការលំបាករបស់អង្គភាពអាជីវកម្ម និងអ្នកវិនិយោគតាមស្មារតីជាក់ស្តែង ស្របតាមទម្លាប់អន្តរជាតិ។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម ទទួលជួបលោក Antoine Colin អនុប្រធានជាន់ខ្ពស់ ទទួលបន្ទុកការធ្វើបរិវត្តកម្មឌីជីថល និងខ្សែសង្វាក់ផ្គត់ផ្គង់នៃសាជីវកម្ម HP (រូបថត៖ vnanet.vn)

រីឯលោក Antoine Colin ជឿជាក់ថា វៀតណាមនិងសហរដ្ឋអាមេរិកនឹងស្វែងរកបានដំណោះស្រាយពន្ធគយដ៏ល្អសម្រាប់ភាគីទាំងពីរ ហើយ HP គាំទ្រវៀតណាមក្នុងដំណើរការចរចា។ លោកអនុប្រធានសាជីវកម្ម HP បានសង្កត់ធ្ងន់ថា វៀតណាមគឺជាទីផ្សារដ៏សំខាន់សម្រាប់សាជីវកម្ម។ បច្ចុប្បន្ននេះ សាជីវកម្ម HP បានសហការជាមួយអ្នកផ្គត់ផ្គង់ជាង ៤០ នៅវៀតណាម ហើយមានបំណងចង់បង្កើនសមត្ថភាពផលិតនៅវៀតណាម ជាមួយនឹងទំហំទឹកប្រាក់ពី ២ ទៅ ៣ ពាន់លានដុល្លារអាមេរិក។ លោក Antoine Colin បានឲ្យដឹងថា សាជីវកម្ម HP មានយុទ្ធសាស្រ្តក្នុងការកសាងប្រព័ន្ធអេកូឡូស៊ី និងខ្សែសង្វាក់ផ្គត់ផ្គង់នៅក្នុងប្រទេសវៀតណាម និងក្នុងតំបន់ ព្រមទាំងអះអាងថា សាជីវកម្ម HP នឹងវិនិយោគបន្ថែមទៀតនៅវៀតណាម ជំរុញបន្ថែមទៀតនូវការផ្លាស់ប្តូរ ការផ្ទេរបច្ចេកវិទ្យា និងនវានុវត្តន៍៕

បកប្រែដោយ Huyen Trang