ក្នុងនាមជាប្រទេសដៃគូ វៀតណាមត្រៀមខ្លួនជាស្រេចកៀរគរធនធន និងជម្រុញកិច្ចសហប្រតិបត្តិការជាមួយក្រុមប្រទេសសមាជិក BRICS និងសហគមន៍អន្តរជាតិលើបញ្ហាអាទិភាពនៃប្រទេសកំពុងអភិវឌ្ឍន៍នាពេលបច្ចុប្បន្ននេះ ដូចជាពាណិជ្ជកម្ម ការវិនិយោគ ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ការប្រើប្រាស់វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាសម្រាប់ការអភិវឌ្ឍ... រួមចំណែកក្នុងការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងឆ្លើយតបទៅនឹងបញ្ហាប្រឈមសកល។ វៀតណាមក៏បានត្រៀមខ្លួនជាស្រេចតភ្ជាប់ជាមួយកម្មវិធីសហប្រតិបត្តិការរបស់ BRICS និងយន្តការពហុភាគីពាក់ព័ន្ធ តាមរយៈនោះ រួមចំណែកដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ក៏ដូចជាក្នុងពិភពលោក។

leftcenterrightdel
លោកស្រី Pham Thu Hang អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម (រូបថត៖ vnanet.vn)

*ទាក់ទិននឹងការចរចាលើកទី ៣ ស្តីពីកិច្ចព្រមព្រៀងទ្វេភាគីស្តីពីពាណិជ្ជកម្មបដិការរវាងវៀតណាម និងអាមេរិក លោកស្រី Pham Thu Hang អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម បានឲ្យដឹងថា ការចរចាលើកទី ៣ ស្តីពីកិច្ចព្រមព្រៀងទ្វេភាគីស្តីពីពាណិជ្ជកម្មបដិការរវាងវៀតណាម និងសហរដ្ឋអាមេរិក បានប្រព្រឹត្តទៅនៅទីក្រុង Washington DC (សហរដ្ឋអាមេរិក) ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១២ ខែមិថុនា។ ក្នុងការចរចា ភាគីអាមេរិកវាយតំលៃខ្ពស់ចំពោះសុឆន្ទៈ និងកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាម ព្រមទាំង បញ្ជាក់ពីការយកចិត្តទុកដាក់ដល់ទំនាក់ទំនងជាមួយវៀតណាម និងទទួលស្គាល់សំណើរបស់វៀតណាម ហើយចាត់ទុកវាជាមូលដ្ឋានសំខាន់សម្រាប់ភាគីទាំងពីរបន្តពិភាក្សា ឆ្ពោះទៅរកការសម្រេចបានកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ។ គណៈប្រតិភូវៀតណាមបានអះអាងនូវការប្តេជ្ញាចិត្តក្នុងការកសាងទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មប្រកបដោយតុល្យភាព និងនិរន្តរភាពជាមួយសហរដ្ឋអាមេរិក ដើម្បីផលប្រយោជន៍របស់ប្រជាជន និងធុរកិច្ចនៃប្រទេសទាំងពីរ។ គណៈប្រតិភូវៀតណាម និងអាមេរិកបានឯកភាពបន្តការចរចា ហើយឆាប់ឈានដល់កិច្ចព្រមព្រៀងមួយស្របតាមការរំពឹងទុក និងលក្ខខណ្ឌរបស់ភាគីទាំងពីរ។

ទាក់ទិននឹងការប្រកាសរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក ទាក់ទងនឹងការផ្តល់ទិដ្ឋាការសម្រាប់និស្សិតបរទេសឡើងវិញ លោកស្រី Pham Thu Hang បានឲ្យដឹងថា ក្រសួងការបរទេសវៀតណាម និងស្ថាប័នតំណាងវៀតណាមនៅសហរដ្ឋអាមេរិកកំពុងស្វែងយល់អំពីបញ្ហានេះ ហើយសង្ឃឹមថាការស្នើសុំទិដ្ឋាការដើម្បីសិក្សានៅអាមេរិកនឹងប្រព្រឹត្តទៅដោយរលូន បំពេញតម្រូវការស្របច្បាប់ និងសេចក្តីប្រាថ្នារបស់និស្សិតមកពីគ្រប់ប្រទេស រួមទាំងវៀតណាមផងដែរ។

* ឆ្លើយតបអ្នកសារព័ត៌មានអំពីការការពារពលរដ្ឋនៅអ៊ីស្រាអែល និងអ៊ីរ៉ង់ លោកស្រី Pham Thu Hang បានឲ្យដឹងថា គិតត្រឹមថ្ងៃទី ១៩ ខែមិថុនា ស្ថានទូតវៀតណាមប្រចាំនៅអ៊ីរ៉ង់បានសហការជាមួយស្ថានទូតវៀតណាមប្រចាំសហព័ន្ធរុស្ស៊ី ក៏ដូចជាប្រទេសពាក់ព័ន្ធ ដើម្បីបញ្ចូនពលរដ្ឋវៀតណាមចំនួន ១៨ នាក់នៅអ៊ីរ៉ង់ទៅកាន់ប្រទេសទីបី និងត្រឡប់មកវៀតណាមវិញ ព្រមទាំងបន្តតាមដាន និងត្រៀមខ្លួនជាស្រេចចាត់វិធានការការពារពលរដ្ឋដែលនៅសេសសល់នៅអ៊ីរ៉ង់។ នៅអ៊ីស្រាអែល ស្ថានទូតវៀតណាមកំពុងសហការជាមួយស្ថាប័នតំណាងរបស់វៀតណាមនៅប្រទេសជិតខាង ដើម្បីបញ្ជូនពលរដ្ឋវៀតណាមដែលកំពុងរស់នៅ និងធ្វើការនៅអ៊ីស្រាអែលទៅកាន់ប្រទេសទីបី។ ស្ថានទូតវៀតណាមប្រចាំនៅអ៊ីស្រាអ៊ែល ក៏បានណែនាំឲ្យពលរដ្ឋវៀតណាមរក្សាភាពសកម្ម និងស្វែងរកឱកាសចាកចេញពីអ៊ីស្រាអែលតាមច្រកព្រំដែនគោកប្រកបដោយសុវត្ថិភាព ហើយតាមដានព័ត៌មានរបស់ក្រសួងការបរទេស និងស្ថានទូតវៀតណាមប្រចាំនៅអ៊ីស្រាអែល ក៏ដូចជាការព្រមានថ្មីៗពីអាជ្ញាធរ​មូលដ្ឋាន៕

បកប្រែដោយ Thuy Anh