លោក To Lam អគ្គលេខាបក្ស អញ្ជើញជាអធិបតីនៃកិច្ចប្រជុំគណៈកម្មាធិការបក្សយោធាមជ្ឈិមលើកទី ១៤
កប.អនឡាញ - នាព្រឹកថ្ងៃទី ១៩ មិថុនា គណៈកម្មាធិការបក្សយោធាមជ្ឈិមអាណត្តិ ២០២០-២០២៥ បានរៀបចំកិច្ចប្រជុំលើកទី ១៤។ លោក To Lam អគ្គលេខាបក្សកុម្មុយនិស្ដវៀតណាម និងជាលេខាគណៈកម្មាធិការបក្សយោធាមជ្ឈិម បានអញ្ជើញជាអធិបតីនៃកិច្ចប្រជុំ។
អញ្ជើញចូលរួមក៏មានសមាជិកការិយាល័យនយោបាយ និងសមាជិកគណៈអចិន្ដ្រៃយ៍នៃគណៈកម្មាធិការបក្សយោធាមជ្ឈិមរួមមាន៖ លោក Luong Cuong ប្រធានរដ្ឋ និងលោក Pham Minh Chinh នាយករដ្ឋមន្ត្រី។
លោកនាយឧត្តមសេនីយ៍ Phan Van Giang សមាជិកការិយាល័យនយោបាយ អនុលេខាគណៈកម្មាធិការបក្សយោធាមជ្ឈិម រដ្ឋមន្ត្រីក្រសួងការពារប្រទេសអញ្ជើញដឹកនាំកិច្ចប្រជុំ។
នៅអង្គប្រជុំ លោក Luong Cuong ប្រធានរដ្ឋ និងលោក Pham Minh Chinh នាយករដ្ឋមន្ត្រី រួមទាំងតំណាងស្ថាប័នមជ្ឈិម និងសមាជិកគណៈអចិន្ដ្រៃយ៍នៃគណៈកម្មាធិការបក្សយោធាមជ្ឈិម បានផ្ដល់មតិយោបល់សំដៅវិភាគលទ្ធផលនៃការអនុវត្តការងារក្នុងរយៈពេល ៦ ខែដើមឆ្នាំ ហើយពិភាក្សា និងសម្រេចចិត្ដលើគោលការណ៍និងដំណោះស្រាយដឹកនាំការងារក្នុងរយៈពេល ៦ ខែចុងឆ្នាំ ២០២៥។
    |
 |
លោក To Lam អគ្គលេខាបក្ស និងជាលេខាគណៈកម្មាធិការបក្សយោធាមជ្ឈិមថ្លែងសុន្ទរកថាដឹកនាំកិច្ចប្រជុំ |
មានប្រសាស់ន៍នៅអង្គប្រជុំ លោកអគ្គលេខាបក្ស To Lam លេខាគណៈកម្មាធិការបក្សយោធាមជ្ឈិម បានសង្កត់ធ្ងន់ថា លទ្ធផលដែលសម្រេចបានក្នុងរយៈពេល ៦ ខែដើមឆ្នាំ២០២៥ គឺបានមកពីការដឹកនាំទៀងទាត់ ផ្ទាល់របស់ការិយាល័យនយោបាយ គណៈលេខាមជ្ឈិមបក្ស និងការសម្របសម្រួលយ៉ាងជិតស្និទ្ធនិងមានប្រសិទ្ធភាពរបស់ក្រសួង ស្ថាប័នមជ្ឈិម និងមូលដ្ឋានដែលមានអត្ថន័យយ៉ាងសំខាន់។
ដើម្បីលើកកំពស់លទ្ធផលនៃការអនុវត្តការងារក្នុងរយៈពេល ៦ ខែចុងឆ្នាំ២០២៥ លោក To Lam អគ្គលេខាបក្ស បានស្នើឱ្យគណៈកម្មាធិការបក្សយោធាមជ្ឈិមដឹកនាំការអនុវត្តល្អនូវ "អាទិភាពសំខាន់ចំនួន ៣ និងភាពប្ដូរផ្ដាច់ចំនួន ៣"។ ក្នុងនោះ “ការផ្តោតសំខាន់ចំនួន ៣” គឺ៖ ត្រៀមរៀបចំឲ្យបានល្អ និងរៀបចំមហាសន្និបាតបក្សភាគកងទ័ពលើកទី១២ ប្រកបដោយជោគជ័យ ចូលរួមប្រកបដោយទំនួលខុសត្រូវខ្ពស់បំផុត និងគុណភាពល្អបំផុតក្នុងខ្លឹមសារបម្រើមហាសន្និបាតបក្សទូទាំងប្រទេសលើកទី១៤ និងដឹកនាំការរៀបចំប្រព័ន្ធអង្គភាពយោធាមូលដ្ឋានឲ្យស្របតាមការរៀបចំក្បាលម៉ាស៊ីនរបស់អាជ្ញាធរមូលដ្ឋាន ២ ថ្នាក់ ដឹកនាំការលើកកំពស់សមត្ថភាពព្យាករណ៍ ស្រាវជ្រាវ ចាប់យកនិងវាយតម្លៃស្ថានភាពឱ្យបានត្រឹមត្រូវ ព្រមទាំងផ្ដល់យោបល់ដោយទាន់ពេលជូនបក្ស រដ្ឋអំពីគោលការណ៍ និងយុទ្ធវិធី ធានាឲ្យបាននូវផលប្រយោជន៍ជាតិ ការពារយ៉ាងរឹងមាំនូវឯករាជ្យ អធិបតេយ្យភាព ឯកភាព និងបូរណភាពទឹកដីនៃមាតុភូមិ។
អំពីភាពប្ដូរផ្ដាច់ចំនួន ៣ នោះ លោក To Lam អគ្គលេខាបក្ស បានលើកច្បាស់ថា៖ អនុវត្តយ៉ាងប្ដូរផ្ដាច់នូវចលនា “អក្ខរកម្មឌីជីថល” ដោយអនុវត្តន៍កំណែទម្រង់រដ្ឋបាល និងការធ្វើបរិវត្ដកម្មឌីជីថលក្នុងការគ្រប់គ្រងរដ្ឋបាលយោធា គ្រប់គ្រងបច្ចកវិទ្យាឌីជីថល សមត្ថភាពឌីជីថលដើម្បីបំរើការអនុវត្ដការងារ។ ព្រមទាំងត្រូវ “ធ្វើទំនើបកម្មមនុស្ស” មុនពេល “ធ្វើទំនើបកម្មអាវុធនិងឧបករណ៍”។ ជំរុញការអនុវត្ដគម្រោងយោធា និងការពារជាតិសំខាន់ៗ ទន្ទឹមនឹងនោះ ពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការការពារជាតិគួរឱ្យទុកចិត្តជាមួយបណ្ដាប្រទេសនិងដៃគូ ដោយផ្តល់អាទិភាពដល់ប្រទេសជិតខាង ប្រទេសក្នុងតំបន់ ប្រទេសធំៗ ដៃគូយុទ្ធសាស្ត្រ ដៃគូគ្រប់ជ្រុងជ្រោយ និងប្រទេសមិត្តប្រពៃណី ពង្រឹងទំនុកចិត្ដយុទ្ធសាស្រ្ដ ធានាឲ្យបាននូវផលប្រយោជន៍ជាតិ ព្រមទាំងអនុវត្ដប្រកបដោយប្រសិទ្ធភាពនូវកម្មវិធីជំនះផលវិបាកនៃសង្គ្រាម និងសកម្មភាពរក្សាសន្ដិភាពរបស់អង្គការសហប្រជាជាតិ។
* នារសៀលថ្ងៃទី ១៩ មិថុនា បន្តកម្មវិធីក្នុងថ្ងៃធ្វើការនៃកិច្ចប្រជុំលើកទី ១៤ អាណត្តិ ២០២០-២០២៥ លោកនាយឧត្តមសេនីយ៍ Phan Van Giang បានដឹកនាំកិច្ចប្រជុំដើម្បីពិចារណា និងអនុម័តលើខ្លឹមសារសំខាន់ៗមួយចំនួន។
នៅអង្គប្រជុំ គណៈកម្មាធិការបក្សយោធាមជ្ឈិមបានពិនិត្យពិចារណា និងអនុម័តលើរបាយការណ៍ស្តីពីលទ្ធផលការងារប្រឡងប្រណាំង លើកសរសើរ និងចលនាប្រឡងប្រណាំងប្ដេជ្ញាឈ្នះក្នុងរយៈពេល ៦ ខែដើមឆ្នាំ និងទិសដៅការងារសម្រាប់ ៦ ខែចុងឆ្នាំ ២០២៥ របាយការណ៍ស្ដីពីលទ្ធផលនៃការងារហិរញ្ញវត្ថុយោងតាមបទប្បញ្ញត្តិភាពជាអ្នកដឹកនាំរបស់គណៈកម្មាធិការបក្សយោធាមជ្ឈិម របាយការណ៍ស្តីពីលទ្ធផលការងារមួយចំនួនដែលគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សយោធាមជ្ឈិមបានដោះស្រាយចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ ២០២៥៕
បកប្រែដោយ Pham Diep