សូមរំលឹកថា កាលពីថ្ងៃទី២១ ខែមិថុនា នាវាលេខ ២៥១ និងនាវាលេខ ១១៤២ (ចំណុះមូលដ្ឋានសមុទ្ររាម កងទ័ពជើងទឹកនៃកងយោធពលខេមរភូមិន្ទ) បានធ្វើការយាមល្បាតរួមក្នុងដែនទឹកប្រវត្តិសាស្ត្រវៀតណាម-កម្ពុជា។

leftcenterrightdel
នាវាកងទ័ពជើងទឹកនៃប្រទេសទាំងពីរ ហ្វឹកហ្វឺនបក់ទង់ដៃ

ក្នុងអំឡុងពេលយាមល្បាត ភាគីទាំងពីរបានអនុវត្តវិធីគោរពគ្នារវាងនាវាកងទ័ពជើងទឹកនៃបណ្តាប្រទេសអាស៊ាន (Hello ASEAN); ការផ្លាស់ប្តូរព័ត៌មាន; ការហ្វឹកហ្វឺនបក់ទង់ដៃ ការបញ្ចេញសញ្ញាពន្លឺ និងសញ្ញាកញ្ចែ យោងតាមច្បាប់សញ្ញាអន្តរជាតិ និងប្រើក្រមប្រតិបត្ដិសម្រាប់ការជួបគ្នាដោយចៃដន្យនៅសមុទ្រប៉ាស៊ីហ្វិកខាងលិច (CUES)។

លោកវរសេនីយ៍ទោ Phung Duc Huy មេបញ្ជាការរងកងពលតូច នាយសេនាធិការនៃកងពលតូចលេខ ១២៧ មេបញ្ជាការនាវាយាមល្បាតរបស់កងទ័ពជើងទឹកវៀតណាម បានឲ្យដឹងថា ការយាមល្បាតរួមលើកទី៧៩ បានប្រព្រឹត្តទៅក្នុងស្ថានភាពមានព្យុះភ្លៀងខ្លាំងៗ រលកខ្ពស់ៗ និងខ្យល់បក់ខ្លាំង ប៉ុន្តែកងទ័ពជើងទឹកនៃប្រទេសទាំងពីរបានឆ្លងកាត់ការលំបាក អនុវត្តផែនការ និងបទប្បញ្ញត្តិស្តីពីការយាមល្បាតរួម ធានាបាននូវសុវត្ថិភាព។

leftcenterrightdel
នាវាលេខ ១១៤២ (កងទ័ពជើងទឹកនៃកងយោធពលខេមរភូមិន្ទ) ធ្វើការយាមល្បាតរួម

ការយាមល្បាតមានគោលបំណងរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សន្តិភាព និងស្ថិរភាពនៅក្នុងដែនទឹកប្រវត្តិសាស្ត្រវៀតណាម-កម្ពុជា និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់អ្នកនេសាទនៃប្រទេសទាំងពីរក្នុងការនេសាទ ហើយបន្តពង្រឹង និងអភិវឌ្ឍទំនាក់ទំនងសហប្រតិបត្តិការ លើកកម្ពស់ការយល់ដឹង និងការជឿទុកចិត្តគ្នាទៅវិញទៅមករវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរ៕

បកប្រែដោយ Thuy Anh