ក្នុងក្របខ័ណ្ឌនៃពានរង្វាន់ Luxury Awards Asia Pacific ទស្សនាវដ្ដីទេសចរណ៍ Travel + Leisure បានប្រកាសបញ្ជីគោលដៅទេសចរណ៍ល្អបំផុតនៅឆ្នាំ២០២៥ ក្នុងនោះមានកោះ Phu Quoc កោះបាលី (ឥណ្ឌូនេស៊ី) និងកោះសាមុយ (ប្រទេសថៃ)។

នៅក្នុងបញ្ជីកោះស្រស់ស្អាតបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆ្នាំ២០២៥ កោះ Phu Quoc គឺជាតំណាងតែមួយគត់របស់វៀតណាមដែលជាប់ចំណាត់ថ្នាក់លេខ៣ វ៉ាដាច់ពីកោះ Palawan (ហ្វីលីពីន) កោះ Langkawi (ម៉ាឡេស៊ី) ឬកោះ Sumba (ឥណ្ឌូនេស៊ី)។ សមិទ្ធផលនេះបញ្ជាក់ពីទិសដៅអភិវឌ្ឍត្រឹមត្រូវនៃកោះ Phu Quoc នៅពេលដែលជាប់ចំណាត់ថ្នាក់ខ្ពស់ក្នុងបណ្ដាតារាងចំណាត់ថ្នាក់អន្តរជាតិក្នុងរយៈពេល ២ ឆ្នាំចុងក្រោយនេះ។

leftcenterrightdel
ភ្ញៀវទេសចររាប់ពាន់នាក់ទស្សនាកម្មវិធី Kiss of the Sea នៅកោះ Phu Quoc

យោងតាមការស្ថិតិរបស់នាយកដ្ឋានទេសចរណ៍ជាតិវៀតណាម (ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍) គិតត្រឹមដំណាច់ខែឧសភា ឆ្នាំ២០២៥ កោះ Phu Quoc ត្រូវបានគេប៉ាន់ស្មានថាទទួលភ្ញៀវបានជាង ៤.៥ លាននាក់ កើនឡើង ៣៣.៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន សម្រេចបាន ៦១.១% នៃផែនការសម្រាប់ឆ្នាំ២០២៥ ក្នុងនោះចំនួនភ្ញៀវអន្តរជាតិជិត ៩០០,០០០ នាក់កើនឡើងជាង ៧៦.៧% ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

មិនត្រឹមតែមានទេសភាពធម្មជាតិប៉ុណ្ណោះទេ កោះ Phu Quoc ក៏ជាគោលដៅទេសចរណ៍ល្អសម្រាប់សម្រាកលំហែកាយដោយមានប្រព័ន្ធអេកូឡូស៊ី Sun Paradise Land Phu Quoc និងរមណីយដ្ឋានដែលមានម៉ាកល្បីៗលំដាប់ពិភពលោកដូចជា JW Marriott Phu Quoc Emerald Bay, Premier Village Phu Quoc, La Festa Phu Quoc - Curio Collection by Hilton... ទាំងនេះគឺជាការត្រៀមរៀបចំដ៏ល្អសម្រាប់វេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) ឆ្នាំ២០២៧ របស់កោះ Phu Quoc៕

បកប្រែដោយ Thanh Cong