យោងតាមគេហទំព័រនេះ ប្រធានបទនៃទិវាទេសចរណ៍ពិភពលោកឆ្នាំនេះគឺ "ទេសចរណ៍ និងការផ្លាស់ប្តូរប្រកបដោយនិរន្តរភាព" ដោយសង្កត់ធ្ងន់លើនិន្នាការកើនឡើងនៃទេសចរណ៍ប្រកបដោយការទទួលខុសត្រូវ និងការបង្ហាញពីចំណេះដឹងអំពីការការពារបរិស្ថាន។ របាយការណ៍ទេសចរណ៍ និងនិរន្តរភាពឆ្នាំ២០២៥ របស់ Booking.com ក៏បង្ហាញពីការផ្លាស់ប្តូរយ៉ាងខ្លាំង ដើម្បីឆ្ពោះទៅរកវិស័យទេសចរណ៍ប្រកបដោយការទទួលខុសត្រូវ។

Booking.com បានបង្ហាញគោលដៅទេសចរណ៍នានានៅប្រទេសវៀតណាមដែលបាននិងកំពុងបង្កើតលក្ខណៈងាយស្រួលសម្រាប់ភ្ញៀវទេសចរ និងអ្នកស្រុកចូលរួមក្នុងការកសាងទេសចរណ៍ប្រកបដោយនិរន្តរភាព។ គោលដៅទាំង៣ នេះគឺ Ba Vi (ទីក្រុងហាណូយ) Con Dao (ទីក្រុងហូជីមិញ) និងខេត្ត Ninh Binh។

leftcenterrightdel
រមណីយដ្ឋាន Melia Ba Vi Mountain Retreat 2 ទាក់ទាញភ្ញៀវទេសចរជាមួយនឹងគំរូទេសចរណ៍ប្រកបដោយការទទួលខុសត្រូវ

Booking.com ជឿជាក់ថា Ba Vi គឺជាភស្តុតាងនៃការរស់នៅដែលមានភាពសុខដុមរមនារវាងធម្មជាតិ និងវប្បធម៌។ ក្នុងបំណងក្លាយជាមជ្ឈមណ្ឌលទេសចរណ៍ជាតិនាពេលអនាគត Ba Vi បាននិងកំពុងខិតខំប្រឹងប្រែងជំរុញការអភិវឌ្ឍអេកូទេសចរណ៍ កន្លែងសម្រាកលំហែកាយថែទាំសុខភាព និងកសិកម្មប្រកបដោយនិរន្តរភាព ដែលរក្សាព្រៃឈើ និងភ្នំផង និងបង្កើតការងារសម្រាប់សហគមន៍មូលដ្ឋានផង។

ទន្ទឹមនឹងនេះ Con Dao គឺជាតំបន់អភិរក្សសត្វអណ្តើកសមុទ្រដ៏សំខាន់បំផុតមួយនៅក្នុងប្រទេស ជាមួយនឹងកម្មវិធីជាច្រើនដើម្បីការពារសត្វអណ្តើកសមុទ្រ និងថែរក្សាចំនួនសត្វអណ្តើកបៃតងធំជាងគេនៅអាស៊ីអាគ្នេយ៍។ ក្រៅពីប្រព័ន្ធអេកូឡូស៊ីសមុទ្រដ៏សម្បូរបែប Con Dao ក៏មានតម្លៃប្រវត្តិសាស្ត្រ ជាមួយនឹងកេរ្តិ៍ដំណែលវប្បធម៌ជាច្រើន។ Con Dao ក៏មានទិសដៅអភិវឌ្ឍទេសចរណ៍ប្រកបដោយនិរន្តរភាព ដោយមានការចូលរួមពីសហគមន៍ និងរមណីយដ្ឋានដែលមិនប៉ះពាល់ដល់បរិស្ថាន។

Ninh Binh ជាមូលដ្ឋានត្រួសត្រាយជាមួយគំនិតផ្តួចផ្តើមប្រកបដោយនិរន្តរភាព ដូចជាការកំណត់ការធ្វើដំណើរការនៃទូកទេសចរណ៍នៅ Tam Coc - Bich Dong និងលើកទឹកចិត្តប្រជាជននៅមូលដ្ឋានអភិវឌ្ឍសេវាកម្ម homestay។ កិច្ចខិតខំប្រឹងប្រែងទាំងនេះបានការពារប្រព័ន្ធអេកូធម្មជាតិដែលងាយរងគ្រោះផង និងរក្សាប្រពៃណីនៃភូមិបុរាណផង។ ភ្ញៀវទេសចរអាចជិះទូកលេងនៅតំបន់អភិរក្សធម្មជាតិ Van Long ជិះកង់ឆ្លងកាត់វាលស្រែក្បែរភ្នំថ្មកំបោរ ឬស្វែងយល់អំពីសកម្មភាពប្រចាំថ្ងៃនៅជនបទដោយទស្សនាទីផ្សារប្រពៃណី រៀនធ្វើម្ហូប និងចូលរួមការធ្វើស្រែជាមួយកសិករ៕

បកប្រែដោយ Thuy Anh