ក្នុងរយៈពេល ៨ ខែដំបូងនៃឆ្នាំ២០២៥ វៀតណាមទទួលភ្ញៀវទេសចរអន្តរជាតិជិត ១៤ លាននាក់ កើនឡើង ២១.៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ក្នុងខែសីហា ក្នុងឱកាសអបអរសាទរខួបលើកទី ៨០ នៃបដិវត្តន៍ខែសីហា និងទិវាបុណ្យឯករាជ្យជាតិ ថ្ងៃទី២ ខែកញ្ញា ចំនួនភ្ញៀវទេសចរអន្តរជាតិមកវៀតណាមសម្រេចបាន ១.៦៨ លាននាក់ កើនឡើង ៧.៨% បើធៀបនឹងខែកក្កដា ឆ្នាំ២០២៥។ ប្រាក់ចំណូលពីវិស័យទេសចរណ៍ក្នុងរយៈពេល ៨ ខែដំបូងនៃឆ្នាំ២០២៥ ត្រូវបានប៉ាន់ប្រមាណថាមានចំនួន ៦១,២០០ ពាន់លានដុង កើនឡើង ២០.៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

leftcenterrightdel
ភ្ញៀវទេសចរអន្តរជាតិទៅទស្សនាមណ្ឌលកេរ្តិ៍ដំណែល Van Mieu - Quoc Tu Giam (រូបថត៖ vnanet.vn)

យោងតាមការវាយតម្លៃរបស់នាយកដ្ឋានទេសចរណ៍ជាតិវៀតណាម លទ្ធផលវិជ្ជមានក្នុងខែកក្កដានិងសីហា បានបង្ហាញយ៉ាងច្បាស់ពីការងើបឡើងវិញ និងការកើនឡើងនៃទីផ្សារភ្ញៀវទេសចរអន្តរជាតិនៅវៀតណាម។

ប្រទេសចិន និងកូរ៉េខាងត្បូងបន្តរួមចំណែកជិតពាក់កណ្តាលនៃចំនួនភ្ញៀវទេសចរអន្តរជាតិសរុបមកវៀតណាម។ ទីផ្សារផ្សេងទៀតនៅក្នុងបញ្ជីទីផ្សារទាំង១០ ដែលមានចំនួនភ្ញៀវទេសចរច្រើនជាងគេមកកាន់ប្រទេសវៀតណាមរួមមាន៖ តៃវ៉ាន់ (ចិន) សហរដ្ឋអាមេរិក ជប៉ុន កម្ពុជា ឥណ្ឌា រុស្ស៊ី អូស្ត្រាលី និងម៉ាឡេស៊ី។

ក្នុងរយៈពេល ៨ ខែដំបូងនៃឆ្នាំ២០២៥ ទីផ្សារអឺរ៉ុបជាច្រើនបន្តមានកំណើន ដូចជា៖ ចក្រភពអង់គ្លេស បារាំង អាល្លឺម៉ង់ អ៊ីតាលី អេស្ប៉ាញ ដាណឺម៉ាក ស៊ុយអែត ន័រវែស។ ទីផ្សារអាស៊ីអាគ្នេយ៍ជាច្រើនក៏មានកំណើនល្អដូចជា៖ ហ្វីលីពីន កម្ពុជា ឡាវ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី សិង្ហបុរី ថៃ៕

បកប្រែដោយ Thanh Cong