ទំនាក់ទំនងវៀតណាម-ជប៉ុនបានអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា ប្រទេសទាំងពីរបានក្លាយជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ ក្នុងនោះវិស័យទេសចរណ៍ជាវិស័យត្រួសត្រាយផ្លូវដើរតួនាទីជាស្ពានតភ្ជាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរ។

ថ្មីៗនេះ ក្នុងដំណើរទៅស្រាវជ្រាវទេសចរណ៍មួយ (Famtrip) រួមមានការចូលរួម​ពី​អង្គភាពអាជីវកម្មទេសចរណ៍វៀតណាម ទីភ្នាក់ងារសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ បានមកស្រាវជ្រាវនៅទីផ្សារជប៉ុន ដើម្បីស្វែងរកមធ្យោបាយនាំប្រទេសជប៉ុនឱ្យកាន់តែជិតស្និទ្ធជាមួយប្រជាជនវៀតណាម។

leftcenterrightdel
Hoi An ជាគោលដៅមួយដែលត្រូវបានភ្ញៀវទេសចរណ៍ជប៉ុនជាច្រើនជ្រើសរើស (រូបថត៖ VOV5/Le Chi)

ប្រទេសជប៉ុនគឺជាទីផ្សារទេសចរណ៍អន្តរជាតិឈានមុខគេនៃវិស័យទេសចរណ៍វៀតណាមអស់រយៈពេលជាច្រើនឆ្នាំ។ និរន្តរភាព ស្ថិរភាព និងសក្ដានុពលអភិវឌ្ឍន៍ គឺជាកត្តាលេចធ្លោនៃទីផ្សារភ្ញៀវទេសចរណ៍ជប៉ុន។ កាលពីឆ្នាំមុន ចំនួនភ្ញៀវទេសចរជប៉ុនទៅវៀតណាមបានកើនដល់ជិត ៧០០០០០នាក់។ ក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ ២០២៥ ចំណែក​វៀតណាមវិញបានស្វាគមន៍ភ្ញៀវទេសចរជាង ៣៤០០០០ នាក់ពីប្រទេសជប៉ុន កើនឡើង ១៨.៣% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

លោកស្រី Pham Thi Ha Thu នាយិកាតំណាងក្រុមហ៊ុន HK Travel Japan ប្រចាំនៅវៀតណាម បានមានប្រសាសន៍ថា៖ “ក្នុងយុគសម័យនៃការអភិវឌ្ឍន៍ មានលក្ខខណ្ឌអំណោយផលជាច្រើនពីរដ្ឋាភិបាលនៃប្រទេសទាំងពីរ ក៏ដូចជាការបើកចំហររបស់ភាគីទាំងពីរ ដូច្នេះការដំណើរទេសចរណ៍ដែលមានតំលៃថោកអាចធ្វើទៅបាន ហើយចំនួនភ្ញៀវនឹងកើនឡើង”។

មិនត្រឹមតែប្រទេសជប៉ុនជាទីផ្សារមានចំនួនភ្ញៀវទេសចរច្រើនប៉ុណ្ណោះទេ ថែមទាំងក៏ជាដៃគូយុទ្ធសាស្ត្រក្នុងការអភិវឌ្ឍទេសចរណ៍ប្រកបដោយនិរន្តរភាពផងដែរ។ គម្រោងសហប្រតិបត្តិការរវាងភាគីទាំងពីរលើវិស័យបណ្តុះបណ្តាលធនធានមនុស្ស ការអភិវឌ្ឍផលិតផលទេសចរណ៍កម្រិតខ្ពស់ ការអភិរក្សបេតិកភណ្ឌ និងការអនុវត្តបច្ចេកវិទ្យាឆ្លាតវៃក្នុងការគ្រប់គ្រងគោលដៅ ក៏កំពុងត្រូវបានអនុវត្ត បើកទិសដៅថ្មីយ៉ាងស៊ីជម្រៅ និងយូរអង្វែង។

leftcenterrightdel
អង្គភាពអាជីវកម្មទេសចរណ៍ វៀតណាម-ជប៉ុន ជួបសំណេះសំណាល និងផ្លាស់ប្តូរព័ត៌មានទេសចរណ៍ (រូបថត៖ Ngoc Bich/VNA)

ប្រទេសទាំងពីរក៏កំពុងអនុវត្តការដំណើរទេសចរណ៍ដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរវៀតណាមធ្វើដំណើរទៅកាន់ប្រទេសជប៉ុនផងដែរ។ លោក Nguyen Viet Hung នាយកក្រុមហ៊ុន Hung Viet Trade and Tourism Company Limited បានអត្ថាធិប្បាយថា៖ “យើងខ្ញុំ និងអង្គភាពអាជីវកម្មទេសចរណ៍វៀតណាមបានទៅស្រាវជ្រាវទេសចរណ៍នៅប្រទេសជប៉ុន ហើយយើងបានរកឃើញថាគោលដៅទេសចរណ៍នេះមានសក្ដានុពលខ្លាំង។ ភ្ញៀវទេសចរណ៍ដែលទៅប្រទេសជប៉ុននឹងអាចស្វែងយល់ពីវប្បធម៌ និងទេសភាពដ៏ស្រស់ស្អាតរបស់ប្រទេសជប៉ុន អាស្រ័យលើនេះនឹងមានដំណើរទេសចរណ៍ដ៏គួរឱ្យចាប់អារម្មណ៍ និងមានអត្ថន័យខ្លាំង”។

លោកស្រី Matsumoto Fumi ប្រធានតំណាងអង្គការទេសចរណ៍ជាតិជប៉ុន (JNTO) បានវាយតម្លៃថា ចំនួនភ្ញៀវទេសចររវាងប្រទេសទាំងពីរមានការកើនឡើងជាវិជ្ជមានក្នុងរយៈពេលថ្មីៗនេះ ដោយសារកិច្ចខិតខំប្រឹងប្រែងរបស់អង្គការ និងអង្គភាពអាជីវកម្មក្នុងវិស័យនេះ។

ក្នុងដំណើរទស្សនកិច្ចរបស់ លោក Ishiba Shigeru នាយករដ្ឋមន្ត្រីជប៉ុន ទៅកាន់ប្រទេសវៀតណាមកាលពីខែមេសាកន្លងទៅ ភាគីទាំងពីរបានកំណត់គោលដៅដើម្បីឈានដល់ការទទួលបានភ្ញៀវទេសចរពីរលាននាក់ក្នុងមួយឆ្នាំៗ។ មូលដ្ឋានគ្រឹះនៃកិច្ចសហប្រតិបត្តិការដ៏ល្អ និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងវិស័យទេសចរណ៍នៃប្រទេសទាំងពីរនឹងរួមចំណែកក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី។

បកប្រែដោយ Thanh Cong