ចំនួនភ្ញៀវទេសចរអឺរ៉ុបមកវៀតណាមកើនឡើងគួរឲ្យចាប់អារម្មណ៍
កប.អនឡាញ - វៀតណាមបានទទួលភ្ញៀវទេសចរអន្តរជាតិជាង ១៥.៤ លាននាក់ក្នុងរយៈពេល ៩ ខែដើមឆ្នាំនេះ កើនឡើង ២១.៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះ ភ្ញៀវទេសចរអឺរ៉ុបបានកើនឡើងជិត ៣៥% ដោយសារគោលនយោបាយទិដ្ឋាការបើកចំហ។
យោងតាមទិន្នន័យពីនាយកដ្ឋានស្ថិតិ ក្នុងខែកញ្ញា វៀតណាមបានទទួលភ្ញៀវទេសចរអន្តរជាតិ ១.៥ លាននាក់ កើនឡើង ១៩.៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
    |
 |
វៀតណាមទទួលភ្ញៀវអន្តរជាតិជាង ១៥.៤ លាននាក់ក្នុងរយៈពេល ៩ ខែដើមឆ្នាំ២០២៥ (រូបថត៖ vov.vn) |
ក្នុងរយៈពេល ៩ ខែដើមឆ្នាំនេះ វៀតណាមទទួលបានភ្ញៀវទេសចរអន្តរជាតិជាង ១៥.៤ លាននាក់ កើនឡើង ២១.៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ គោលនយោបាយទិដ្ឋាការអំណោយផល កម្មវិធីផ្សព្វផ្សាយទេសចរណ៍ និងសកម្មភាពអបអរសាទរពិធីបុណ្យសំខាន់ៗបានទាក់ទាញភ្ញៀវទេសចរអន្តរជាតិជាច្រើនមកប្រទេសវៀតណាម។
គួរកត់សម្គាល់ថា ក្នុងត្រីមាសទី ៣ នៃឆ្នាំនេះ ចំនួនភ្ញៀវទេសចរអឺរ៉ុបបានកើនឡើងយ៉ាងខ្លាំងជាមួយនឹងចំនួនជាង ១.៩ លាននាក់ កើនឡើងជិត ៣៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ទីផ្សារដែលមានកំណើនខ្លាំងគឺក្រុមប្រទេសដែលត្រូវបានលើកលែងទិដ្ឋាការជាមួយនឹងការស្នាក់នៅរយៈពេល ៤៥ ថ្ងៃ ចាប់ពីថ្ងៃទី ១៥ ខែសីហា រួមមាន៖ បែលហ្ស៊ិក ប៊ុលហ្គារី ឆែក ហុងគ្រី ហូឡង់ ប៉ូឡូញ ស្វីស... ៕
បកប្រែដោយ Thanh Cong