នៅពេលដែលតម្លៃបេតិកភណ្ឌត្រូវបានពង្រីកក្នុងវិស័យទេសចរណ៍
IBA គឺជាពានរង្វាន់ដ៏មានកិត្យានុភាពបំផុតមួយនៅក្នុងពិភពលោកក្រោមប្រព័ន្ធ Stevie Awards របស់សហរដ្ឋអាមេរិក។ បន្ទាប់ពី ២២ លើករៀបចំ IBA ក្នុងឆ្នាំ ២០២៥ បានទាក់ទាញការតែងតាំងជាង ៣,៨០០ ឯកសារចុះបញ្ជីឈ្មោះបេក្ខភាពប្រជែងពានរង្វាន់ មកពី ៧៨ ប្រទេស និងដែនដី ដោយនាំមកនូវការប្រកួតប្រជែងរបស់អង្គការរាប់ពាន់ អាជីវកម្ម សាជីវកម្ម ម៉ាកយីហោឈានមុខគេក្នុងពិភពលោក។
ពីគំនិតផ្តួចផ្តើមដែលមានដើមកំណើតនៅឆ្នាំ២០២៣ ពិធីបុណ្យទន្លេទីក្រុងហូជីមិញ បានឈានដល់កម្រិតអន្តរជាតិយ៉ាងឆាប់រហ័ស ក្លាយជា "កន្លែងប្រសព" បេតិកភណ្ឌ ភាពច្នៃប្រឌិត និងការអភិវឌ្ឍ។ មហោស្រពនេះបានទទួលពានរង្វាន់មាស IBA ក្នុងប្រភេទរង្វាន់ "មហោស្រពសិល្បៈ កម្សាន្ត និងអ្នកគាំទ្រ" ហើយកម្មវិធីសិល្បៈបើកស្វាគមន៍ជាមួយនឹងប្រធានបទ "រថភ្លើងអាថ៌កំបាំង" បានឈ្នះពានរង្វាន់មាសមួយផ្សេងទៀតនៅក្នុងប្រភេទវណ្ណកម្ម "ព្រឹត្តិការណ៍វប្បធម៌"។
    |
 |
ទីក្រុងហូជីមិញ នឹងកំពុងលើកកម្ពស់តម្លៃបេតិកភណ្ឌវប្បធម៌ទន្លេរបស់ខ្លួន ដើម្បីជំរុញការអភិវឌ្ឍទេសចរណ៍ |
ពិធីបុណ្យទន្លេនៅទីក្រុងហូជីមិញទទួលបានការលើកសរសើរជាច្រើនពីគណៈវិនិច្ឆ័យ IBA លើលក្ខណៈវិនិច្ឆ័យតឹងរឹងចំនួន ៤ ៖ ហេតុផលសម្រាប់ការបង្កើត គោលដៅដាក់ចេញ ការអនុវត្តលទ្ធផល និងផលប៉ះពាល់ជាក់ស្តែង។ ជាពិសេស ពិធីបុណ្យទន្លេទីក្រុងហូជីមិញឆ្នាំ ២០២៤ ត្រូវបានវាយតម្លៃថាជាគំរូត្រួសត្រាយក្នុងការច្របាច់បញ្ចូលគ្នាយ៉ាងសមស្របរវាងបេតិកភណ្ឌ ទេសចរណ៍ និងការអភិវឌ្ឍសេដ្ឋកិច្ច។ ទំហំធ្វើពិតជាគួរឱ្យចាប់អារម្មណ៍បានគួបផ្សំជាមួយរាល់សកម្មភាពចម្រុះសម្បូរបែបបានប្រែក្លាយអត្តសញ្ញាណទីក្រុងនៃទន្លេនៃទីក្រុងហូជីមិញ ទៅជាចំណុចប្រសពវប្បធម៌ និងពាណិជ្ជកម្មឈានមុខគេនៅក្នុងតំបន់។
យោងតាមលោក Le Truong Hien Hoa អនុប្រធានមន្ទីរទេសចរណ៍ទីក្រុងហូជីមិញ រាល់ពានរង្វាន់មាសនៅ IBA 2025 មិនត្រឹមតែជាមោទនភាពនៃពិធីបុណ្យទន្លេប៉ុណ្ណោះទេ ថែមទាំងជាជំហានសំខាន់ក្នុងដំណើរនៃសមាហរណកម្មទីក្រុងលើផែនទីទេសចរណ៍អន្តរជាតិផងដែរ។ ពីលំហូរនៃវប្បធម៌ និងប្រវត្តិសាស្ត្រ ទីក្រុងបានបង្កើតពិធីបុណ្យមហោស្រពមួយដែលមានភាពរឹងមាំ ភ្ជាប់សហគមន៍ និងបើកទ្វារឆ្ពោះទៅរកការធ្វើសមាហរណកម្ម។
ជោគជ័យនេះពិតជាកម្លាំងចលករសម្រាប់ទីក្រុងហូជីមិញបន្តអភិវឌ្ឍពិធីបុណ្យទន្លេជាផលិតផលវប្បធម៌ពិសេស មានភាពច្នៃប្រឌិតឥតឈប់ឈរជាមួយគំនិតច្នៃប្រឌិត ដូច្នេះរដូវកាលពិធីបុណ្យនីមួយៗមិនត្រឹមតែជាព្រឹត្តិការណ៍ប្រចាំឆ្នាំប៉ុណ្ណោះទេ ថែមទាំងជាកម្លាំងចលករលើកកំពស់មុខមាត់ទីក្រុងចំពោះភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ព្រមទាំងរួមចំណែកជាក់ស្តែងក្នុងគោលដៅជំរុញទេសចរណ៍ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច។
តំណាងមន្ទីរទេសចរណ៍ទីក្រុងហូជីមិញក៏បាន “លាតត្រដាង”ថា ពិធីបុណ្យទន្លេទីក្រុងហូជីមិញឆ្នាំ ២០២៥ ដែលគ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកាដល់ថ្ងៃទី៣១ ខែធ្នូ នៅទីតាំងជាច្រើនក្នុងទីក្រុង ជាពិសេសការផ្សព្វផ្សាយតម្លៃបេតិកភណ្ឌរបស់ Binh Duong និង Ba Ria-Vung Tau បន្ទាប់ពីការរួមបញ្ចូលគ្នា។ មហោស្រពសន្យាថានឹងនាំមកនូវរូបភាពពិធីបុណ្យចម្រុះពណ៌ដ៏មមាញឹក ជាមួយនឹងសកម្មភាពវប្បធម៌ សិល្បៈ និងកីឡាគួរឱ្យចាប់អារម្មណ៍។
ជាពិសេស កម្មវិធីសិល្បៈ “ស្ពានឆ្លងកាត់ពេលវេលា” នៅតែបន្តទាក់ទាញចំណាប់អារម្មណ៍ និងការទន្ទឹងរង់ចាំរបស់សាធារណជន ដែលជាការរំលេចយ៉ាងសំខាន់នៃមហោស្រព ជាមួយនឹងដំណើរសិល្បៈតភ្ជាប់អតីតកាល-បច្ចុប្បន្ន-អនាគត របស់ទីក្រុងដែលដាក់ឈ្មោះតាមអ៊ំហូ។
ឈានដល់គោលដៅទេសចរណ៍អន្តរជាតិដ៏ទាក់ទាញ
បន្ទាប់ពីការច្របាច់បញ្ចូលគ្នា ទីក្រុងហូជីមិញកំពុងពង្រីកលំហទីក្រុងរបស់ខ្លួន។ យោងតាមការស្ទង់មតិរបស់ City Pulse 2025 ដោយវិទ្យាស្ថានស្រាវជ្រាវ Gensler (សហរដ្ឋអាមេរិក) វ៉ាដាច់ទីក្រុងអភិវឌ្ឍន៍ជាច្រើនក្នុងពិភពលោក ទីក្រុងហូជីមិញបានចូលទៅក្នុងទីក្រុងកំពូលៗនៅលើពិភពលោក។ ក្នុងការកសាងយុទ្ធសាស្ត្រអភិវឌ្ឍន៍ទេសចរណ៍ដល់ឆ្នាំ ២០៣០ ទីក្រុងហូជីមិញបានផ្តោតលើគោលនយោបាយល្អឥតខ្ចោះ ដើម្បីជំរុញការអភិវឌ្ឍវប្បធម៌-ប្រវត្តិសាស្ត្រ ម្ហូបអាហារ កសិកម្មអេកូឡូស៊ី ទេសចរណ៍ផ្លូវទឹក សន្និសីទ-សិក្ខាសាលា ថែទាំសុខភាព... ទីក្រុងកសាងយន្តការ គោលនយោបាយ ការគាំទ្រ និងលើកទឹកចិត្តប្រជាពលរដ្ឋ និងធុរកិច្ចរួមគ្នា បង្កើតសន្ទុះជំរុញការអភិវឌ្ឍវិស័យទេសចរណ៍។ល។
    |
 |
ឈុតឆាកពិសេសក្នុងកម្មវិធីសិល្បៈជាមួយប្រធានបទ "រថភ្លើងអាថ៌កំបាំង" បើកពិធីបុណ្យទន្លេទីក្រុងហូជីមិញឆ្នាំ២០២៤ |
ជាពិសេស តាមលោកស្រី Nguyen Thi Anh Hoa ប្រធានមន្ទីរទេសចរណ៍ទីក្រុងហូជីមិញ បានឲ្យដឹងថា បន្ទាប់ពីរួមបញ្ចូលគ្នានូវព្រំប្រទល់រដ្ឋបាល ផ្នែកទេសចរណ៍របស់ទីក្រុងកំពុងធ្វើឲ្យល្អឥតខ្ចោះនូវក្រុមផលិតផលជាច្រើន ដែលត្រូវបានរៀបចំឡើងតាមរបៀបផ្សារភ្ជាប់គ្នា។ ជាពិសេស ទីក្រុងផ្តោតលើការកសាង និងអភិវឌ្ឍការធ្វើដំណើរ "ពីទីក្រុងតាមដងទន្លេទៅសមុទ្រ" តភ្ជាប់លំហកណ្តាលទីក្រុង តំបន់អេកូឡូស៊ី តាមមាត់ទន្លេ និងតំបន់លំហែកាយតាមឆ្នេរសមុទ្រ ។
ក្នុងការស្ទាបស្ទង់មតិអំពីស្ថានភាពទេសចរណ៍នៃទីក្រុងហូជីមិញនាពេលថ្មីៗនេះ សមមិត្ត Tran Van Tuan អនុប្រធានក្រុមប្រឹក្សាប្រជាជនទីក្រុងបានវាយតម្លៃខ្ពស់ចំពោះមន្ទីរទេសចរណ៍ទីក្រុងសម្រាប់តួនាទីរបស់ខ្លួនជា
នាពេលថ្មីៗនេះ ទីក្រុងហូជីមិញបានដឹកនាំការកសាង និងដាក់ចេញនូវគំនិតផ្តួចផ្តើម TPO Green Horizon សំដៅកសាងសហគមន៍ទេសចរណ៍បៃតង និរន្តរភាព និងឆ្លាតវៃនៅទូទាំងបណ្តាញ TPO (អង្គការជំរុញទេសចរណ៍សម្រាប់ទីក្រុងសកល)។ គំនិតផ្តួចផ្តើមនេះបានទទួលការឯកភាពទាំងស្រុងពីទីក្រុងសមាជិកជាង ២០០ ដោយបង្ហាញឱ្យឃើញពីកិត្យានុភាព និងឥទ្ធិពលអន្តរជាតិរបស់ទីក្រុង។
ជាមួយនឹង "លទ្ធផលផ្អែមល្ហែម" ជាច្រើនក្នុងនិងក្រៅប្រទេសនាពេលកន្លងមក រួមជាមួយនឹងភាពចម្រុះនៃលំហ និងភាពស៊ីជម្រៅនៃវប្បធម៌ និងប្រវត្តិសាស្ត្រ នេះគឺជាមូលដ្ឋានគ្រឹះសម្រាប់ទេសចរណ៍ទីក្រុងហូជីមិញ ដើម្បីបង្កើនភាពទាក់ទាញរបស់ខ្លួននៅលើផែនទីទេសចរណ៍ក្នុងស្រុក និងអន្តរជាតិ៕
បកប្រែដោយ Minh Trung