លោក Gregory John Norman គឺជានិមិត្ដរូបដ៏អស្ចារ្យមួយនៃវិញ្ញសារវាយកូនហ្គោលពិភពលោក ដែលបានឈ្នះពានរង្វាន់អន្តរជាតិជាង ៩០ ដែលមានទ្រព្យសម្បត្តិប៉ាន់ស្មានចំនួន ៣៥០ លានដុល្លារអាមេរិក និងមានឥទ្ធិពលខ្លាំងនៅលើពិភពលោក។

leftcenterrightdel
កីឡាករវាយកូនហ្គោលអូស្ត្រាលីម្នាក់ត្រូវបានតែងតាំងសារជាថ្មីជាឯកអគ្គរដ្ឋទូតទេសចរណ៍វៀតណាម

នៅក្នុងអាណត្តិថ្មីនេះ លោក Gregory John Norman គ្រោងនឹងបង្កើនការផ្សព្វផ្សាយ តាមរយៈបណ្ដញសង្គមផ្ទាល់ខ្លួន និងការរៀបចំការប្រកួតអន្តរជាតិ ព្រមទាំងគាំទ្រការអភិវឌ្ឍទីលានវាយកូនហ្គោលប្រកបដោយនិរន្តរភាព តភ្ជាប់ទេសចរណ៍កីឡាវាយកូនហ្គោលជាមួយព្រឹត្ដិការណ៍បេតិកភណ្ឌ និងវប្បធម៌... ការតែងតាំងសារជាថ្មីលោក Gregory John Norman ជាជំហានយុទ្ធសាស្ត្រដើម្បីរីកសាយភាយរូបភាពទឹកដីវៀតណាមមួយរួសរាយរាក់ទាក់ និងពោរពេញទៅដោយអត្ដសញ្ញាណវប្បធម៌នៅលើផែនទីទេសចរណ៍ពិភពលោក៕

បកប្រែដោយ Pham Diep