leftcenterrightdel
 

leftcenterrightdel
លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម និងលោក Viengthavisone Thephachanh ប្រធានសវនកម្មរដ្ឋឡាវ

លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម បានអបអរសាទរចំពោះសមិទ្ធិផលដ៏អស្ចារ្យដែលបក្ស រដ្ឋ និងប្រជាជនឡាវសម្រេចបាននាពេលថ្មីៗនេះ ក្នុងបុព្វហេតុអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ធានាការពារជាតិ សន្តិសុខ និងកសាងប្រព័ន្ធនយោបាយ។ លោកបញ្ជាក់ថា សវនកម្មរដ្ឋឡាវបានរួមចំណែកយ៉ាងសំខាន់ចំពោះសមិទ្ធិផលរួមទាំងនេះ។

លោកប្រធានរដ្ឋសភាបានអះអាងថា បក្ស រដ្ឋ និងរដ្ឋសភាវៀតណាមជានិច្ចកាលយកចិត្តទុកដាក់ និងខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីជំរុញទំនាក់ទំនងមិត្តភាព សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម និងឡាវ និងគាំទ្រយ៉ាងខ្លាំងដល់ការពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នសវនកម្មរដ្ឋទាំងពីរ។

leftcenterrightdel
ទិដ្ឋភាពនៃជំនួប

លោក Viengthavisone Thephachanh ប្រធានសវនកម្មរដ្ឋឡាវ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាមដែលបានចំណាយពេលវេលាចូលជួបគណៈប្រតិភូ។ លោកសម្តែងការចាប់អារម្មណ៍ចំពោះសមិទ្ធិផលអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមរបស់វៀតណាម។

ប្រធានសវនកម្មរដ្ឋឡាវបានចាត់ទុកថា នាពេលថ្មីៗនេះ ដោយផ្អែកលើការដឹកនាំរបស់ប្រធានរដ្ឋសភា សវនកម្មរដ្ឋវៀតណាម និងសវនកម្មរដ្ឋឡាវបានសហការយ៉ាងសកម្មដើម្បីបង្កើតផែនការសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ សម្របសម្រួលយ៉ាងជិតស្និទ្ធ ដើម្បីរៀបចំសកម្មភាពប្រកបដោយអត្ថន័យជាច្រើន។

ក្នុងដំណើរការនោះ សវនកម្មរដ្ឋវៀតណាមតែងតែយកចិត្តទុកដាក់ និងគាំទ្រសវនកម្មរដ្ឋឡាវ តាមរយៈការរៀបចំវគ្គបណ្តុះបណ្តាលជូនកម្មាភិបាល វិនិយោគលើបរិក្ខារ និងអនុវត្តគម្រោងការិយាល័យអេឡិចត្រូនិច... ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅវៀតណាមនេះ ស្ថាប័នទាំងពីរបានសម្របសម្រួលរៀបចំកិច្ចប្រជុំពិភាក្សាផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍ក្នុងការជំរុញការអនុវត្តអនុសាសន៍របស់សវនកម្មរដ្ឋ និងផែនការសវនកម្មរដ្ឋក្នុងការបង្កើតផែនការថវិកាប្រចាំឆ្នាំ។ ជាពិសេសក្នុងដំណើរទស្សនកិច្ចលើកនេះ សវនកម្មរដ្ឋវៀតណាមបានចែករំលែកបទពិសោធន៍ដ៏មានតម្លៃជាច្រើនក្នុងភារកិច្ចចូលរួមបង្កើតផែនការថវិការដ្ឋប្រចាំឆ្នាំ ដែលជាភារកិច្ចថ្មីរបស់សវនកម្មរដ្ឋឡាវ។

leftcenterrightdel
លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម

leftcenterrightdel
លោក Viengthavisone Thephachanh ប្រធានសវនកម្មរដ្ឋឡាវ

វាយតំលៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព និងជាក់ស្តែងរវាងសវនកម្មរដ្ឋវៀតណាម និងសវនកម្មរដ្ឋឡាវនាពេលថ្មីៗនេះ លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម បានសង្កត់ធ្ងន់ថា៖ ភាគីទាំងពីរក៏បានសម្របសម្រួលយ៉ាងសកម្មក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការពហុភាគី និងយន្តការត្រីភាគីវៀតណាម - ឡាវ - កម្ពុជា។

ប្រធានរដ្ឋសភាក៏បានសម្តែងនូវក្តីរីករាយដែលកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលថ្មីៗនេះត្រូវបានអនុវត្តន៍ប្រកបដោយប្រសិទ្ធភាព។ រដ្ឋសភាវៀតណាម និងឡាវបានសម្របសម្រួលត្រួតពិនិត្យ និងចង្អុលបង្ហាញពីការលំបាក និងឧបសគ្គ ដើម្បីឲ្យរដ្ឋាភិបាលទាំងពីរអាចដោះស្រាយបានយ៉ាងឆាប់រហ័ស។ លោក To Lam អគ្គលេខាបក្ស បានយកចិត្តទុកដាក់ និងដឹកនាំបញ្ហានេះ។

ចែករំលែកអំពីកិច្ចការសំខាន់ៗមួយចំនួនដែលវៀតណាមបានអនុវត្តក្នុងរយៈពេល៦ខែកន្លងមក ប្រធានរដ្ឋសភាបានសង្កត់ធ្ងន់លើវិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួននៃរដ្ឋធម្មនុញ្ញឆ្នាំ ២០១៣ និងច្បាប់ពាក់ព័ន្ធ និងសេចក្តីសម្រចចិត្ត ដើម្បីរៀបចំអង្គភាពរដ្ឋបាលឡើងវិញ និងបង្រួមក្បាលម៉ាស៊ីនដឹកនាំ ដោយមានគោលដៅបម្រើប្រជាជនឱ្យកាន់តែប្រសើរឡើង។ ទន្ទឹមនឹងនោះ លោកប្រធានរដ្ឋសភាក៏បានជម្រាបជូនអំពីលទ្ធផលនៃការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមរបស់ប្រទេសក្នុងរយៈពេល៦ខែដើមឆ្នាំ។ អាស្រ័យលើនេះ អត្រាកំណើន GDP ឈានដល់ ៧,៥២%; ក្នុងពេលជាមួយគ្នានេះ កំពុងខិតខំសម្រេចបាននូវគោលដៅកំណើនប្រចាំឆ្នាំ ៨% ឬច្រើនជាងនេះ។

leftcenterrightdel
លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម និង លោក Viengthavisone Thephachanh ប្រធានសវនកម្មរដ្ឋឡាវ ជាមួយគណៈប្រតិភូ

ដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ លោកប្រធានរដ្ឋសភាបានស្នើថា សវនកម្មរដ្ឋនៃប្រទេសទាំងពីរបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធ អនុវត្តផែនការសហប្រតិបត្តិការរយៈពេលមធ្យម ដំណាក់កាល ២០២៥ - ២០២៨ អនុវត្តប្រកបដោយប្រសិទ្ធភាពនូវយុទ្ធសាស្ត្រសហប្រតិបត្តិការ ២០២១ - ២០៣០ បង្កើនការផ្លាស់ប្តូរបទពិសោធន៍ប្រតិបត្តិការ ជាពិសេសក្នុងការងារបង្ការ និងប្រឆាំងអំពើពុករលួយ ភាពអវិជ្ជមាន ការខ្ជះខ្ជាយ ការធ្វើបរិវត្តកម្មឌីជីថល សកម្មភាពរបស់ស្ថាប័នសវនកម្មរដ្ឋ ការបណ្តុះបណ្តាលពង្រឹងសមត្ថភាពរបស់កម្មាភិបាល ...

បកប្រែដោយ Duy Hoan