នេះគឺជាព្រឹត្តិការណ៍មួយក្នុងចំណោមព្រឹត្តិការណ៍ដែលត្រូវបានរៀបចំក្នុងក្របខ័ណ្ឌនៃគំនិតផ្តួចផ្តើម Landing Pad របស់រដ្ឋាភិបាលអូស្ត្រាលី ដោយមានគោលបំណងជម្រុញកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងអូស្ត្រាលី និងវៀតណាមក្នុងវិស័យបច្ចេកវិទ្យា និងការធ្វើបរិវត្តកម្មឌីជីថល។ ដោយមានការចូលរួមពីធុរកិច្ច Edtech អូស្ត្រាលីចំនួន ១៦ រួមជាមួយតំណាងអាជ្ញាធររដ្ឋ និងមូលដ្ឋាននានារបស់អូស្ត្រាលី។

leftcenterrightdel
លោក Jonathan Saw ទីប្រឹក្សាពាណិជ្ជកម្ម និងវិនិយោគរបស់រដ្ឋាភិបាលអូស្ត្រាលី ថ្លែងសុន្ទរកថាបើកកម្មវិធី

មានប្រសាសន៍នៅក្នុងពិធីបើកសិក្ខាសាលា លោក Jonathan Saw ទីប្រឹក្សាពាណិជ្ជកម្ម និងវិនិយោគរបស់រដ្ឋាភិបាលអូស្ត្រាលី បានចែករំលែកថា ធុរកិច្ច Edtech របស់អូស្ត្រាលីត្រូវបានទទួលស្គាល់លើទូទាំងពិភពលោកចំពោះភាពច្នៃប្រឌិត គុណភាព និងភាពជឿជាក់។ វេទិកាសិក្សាដែលដំណើរការដោយ AI និងដំណោះស្រាយថ្នាក់រៀនទំនើបៗ នៃធុរកិច្ចទាំងនេះកំពុងជួយបង្កើតអនាគតនៃការអប់រំនៅលើសកល។ រួមជាមួយនឹងគោលនយោបាយ និងការធ្វើបរិវត្តកម្មឌីជីថលយ៉ាងឆាប់រហ័សរបស់វៀតណាម យើងនឹងមានមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ផ្លាស់ប្តូរក្នុងទ្រង់ទ្រាយធំ និងមានអត្ថន័យយូរអង្វែង។

កម្មវិធីនេះបានបញ្ចប់ដោយជោគជ័យ ដែលជាជំហានថ្មីក្នុងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ភាគីទាំងពីរបានបើកឱកាសសហប្រតិបត្តិការថ្មីៗជាច្រើន ដើម្បីជម្រុញការធ្វើបរិវត្តកម្មឌីជីថលនៅក្នុងផ្នែកអប់រំរបស់ប្រទេសវៀតណាម តាមរយៈនោះបញ្ជាក់ពីការប្តេជ្ញាចិត្តរួម ក្នុងការកសាងប្រព័ន្ធអប់រំប្រកបដោយច្នៃប្រឌិត តភ្ជាប់ និងត្រៀមខ្លួនសម្រាប់អនាគត៕

បកប្រែដោយ Thuy Anh