មហោស្រពឆ្នាំនេះទាក់ទាញការចូលរួមពីប្រទេសចំនួន ១៥ រួមមាន៖ អូទ្រីស ប៉ូឡូញ ប៊ុលហ្គារី បារាំង អាល្លឺម៉ង់ អៀរឡង់ ហ្វាំងឡង់ សាធារណរដ្ឋឆែក ដាណឺម៉ាក ហុងគ្រី ស្លូវ៉ាគី អេស្ប៉ាញ ស៊ុយអែត អ៊ីតាលី និងបែលហ្ស៊ិក។

leftcenterrightdel
មហោស្រពអប់រំអឺរ៉ុបឆ្នាំ២០២៥ នឹងប្រព្រឹត្តទៅនៅទីក្រុងហាណូយ និងទីក្រុងហូជីមិញ

ព្រឹត្តិការណ៍នេះប្រព្រឹត្តទៅនៅថ្ងៃទី១ ខែវិច្ឆិកា នៅទីក្រុងហាណូយ និងនៅថ្ងៃទី២ ខែវិច្ឆិកា នៅទីក្រុងហូជីមិញ។ មហោស្រពអប់រំអឺរ៉ុបឆ្នាំ ២០២៥ បន្តមានវត្តមានដោយផ្ទាល់ពីសាកលវិទ្យាល័យជិត ៦០ មកពីអឺរ៉ុប ដែលនាំមកនូវព័ត៌មានដ៏ទាក់ទាញ និងឱកាសសិក្សាជាច្រើន។

មហោស្រពអប់រំអឺរ៉ុបឆ្នាំ ២០២៥ សន្យាថានឹងនាំមកនូវចំណុចពិសេសៗជាច្រើន៖ ព័ត៌មានថ្មីៗអំពីកម្មវិធីអប់រំថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅអឺរ៉ុប ដែលចែករំលែកដោយស្ថានទូតនៃប្រទេសជាសមាជិកអឺរ៉ុប; ជួបជាមួយអតីតនិស្សិតវៀតណាមនៅអឺរ៉ុបជាមួយនឹងទស្សនៈផ្ទាល់ខ្លួនលើបទពិសោធន៍សិក្សានៅបរទេសរបស់ពួកគេនៅអឺរ៉ុប ឱកាសដើម្បីពង្រីកបណ្តាញសិក្សា និងវិជ្ជាជីវៈ៕

បកប្រែដោយ Huyen Trang