ការតាំងពិព័រណ៍នេះបាននាំមកដល់ទស្សនិកជននូវព័ត៌មាន និងរូបភាពដ៏អស្ចារ្យនៃប្រព័ន្ធរូងភ្នំនៃឧទ្យានជាតិ Phong Nha - Ke Bang រួមទាំងរូងភ្នំ Son Doong ដែលជារូងភ្នំធំបំផុតនៅលើពិភពលោក។

leftcenterrightdel
រូបភាពដ៏អស្ចារ្យនៃរូងភ្នំ Phong Nha - Ke Bang ត្រូវបានតាំងបង្ហាញនៅឯពិព័រណ៍ (រូបថត៖ nhandan.vn)

ក្នុងឱកាសនេះ តំណាងក្រុមហ៊ុន Oxalis Adventure បានរៀបចំដំណើរកម្សាន្តនិម្មិតមួយដើម្បីទស្សនារូងភ្នំ Son Doong។ ថ្នាក់ដឹកនាំនៃឧទ្យានជាតិ Phong Nha - Ke Bang សង្ឃឹមថាតាមរយៈការតាំងពិព័រណ៍នេះ រូបភាពនៃបេតិកភណ្ឌធម្មជាតិពិភពលោក Phong Nha - Ke Bang នឹងត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយទៅកាន់ពិភពលោក។ ការតាំងពិព័រណ៍នេះនឹងប្រព្រឹត្តទៅរហូតដល់ថ្ងៃទី ៥ ខែមករា ឆ្នាំ ២០២៦៕

បកប្រែដោយ Huyen Trang