វៀតណាមចូលរួមពិព័រណ៍ទេសចរណ៍អន្តរជាតិនៅហុងកុង (ចិន)
កប.អនឡាញ - ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី១៥ ខែមិថុនា ពិព័រណ៍ទេសចរណ៍អន្តរជាតិហុងកុងលើកទី៣៩ បានប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសន្និសីទ និងពិព័រណ៍ហុងកុង (ប្រទេសចិន) ដោយមានការចូលរួមពីធុរកិច្ចប្រហែល ៥០០ មកពីប្រទេស និងដែនដីចំនួន ៦៥ ជុំវិញពិភពលោក។
ដើម្បីទាក់ទាញភ្ញៀវទេសចរវ័យក្មេង និងឪពុកម្តាយវ័យក្មេងមកទស្សនាពិព័រណ៍នាឆ្នាំនេះ គណៈកម្មាធិការរៀបចំបានរៀបចំមណ្ឌលតាំងបង្ហាញថ្មីចំនួន ២ គឺ "ដំណើរទេសចរណ៍សម្រាប់យុវវ័យ/Z" និង "ដំណើរទេសចរណ៍សម្រាប់ក្រុមគ្រួសារ"។
គោលដៅទេសចរណ៍ជាច្រើនដូចជាទីក្រុងហូជីមិញ ទីក្រុងហាណូយ កោះ Phu Quoc... ក៏ដូចជាផលិតផលពិសេសនៃទេសចរណ៍វៀតណាម ត្រូវបានបង្ហាញដោយក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាម (Vietnam Airlines) និងក្រុមហ៊ុនអាកាសចរណ៍ Vietjet នៅពិព័រណ៍នេះ ដើម្បីរួមចំណែកផ្សព្វផ្សាយរូបភាពរបស់វៀតណាម។
    |
 |
ស្តង់របស់ក្រុមហ៊ុន VietJet នៅពិព័រណ៍ (រូបថត៖ vnanet.vn) |
ទន្ទឹមនឹងសកម្មភាពផ្សព្វផ្សាយរបស់ក្រុមហ៊ុនទេសចរណ៍ និងក្រុមហ៊ុនអាកាសចរណ៍ ពិព័រណ៍ក៏មានសិក្ខាសាលាជាង ២០ និងការសម្តែងសិល្បៈប្រជាប្រិយជាច្រើនក្នុងពិព័រណ៍រយៈពេល ៤ ថ្ងៃនេះ។
កាលពីឆ្នាំមុន ហុងកុងបានទទួលភ្ញៀវទេសចរចំនួន ៤៥ លាននាក់ កើនឡើង ៣១% បើធៀបនឹងឆ្នាំ២០២៣។ ក្នុងរយៈពេល ៥ ខែដើមឆ្នាំនេះ ហុងកុងបានទទួលភ្ញៀវទេសចរចំនួន ២០ លាននាក់ កើនឡើង ១២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ តួលេខទាំងនេះបង្ហាញថា ផ្នែកទេសចរណ៍របស់ហុងកុងកំពុងងើបឡើងវិញយ៉ាងខ្លាំង ស្របតាមទិសដៅអភិវឌ្ឍន៍របស់អាជ្ញាធរកោះនេះ។
នៅឆ្នាំនេះ ពិព័រណ៍ទេសចរណ៍អន្តរជាតិហុងកុង ត្រូវបានគេរំពឹងថានឹងទាក់ទាញអ្នកទិញ និងទស្សនិកជនចំនួន ៧,៥០០ នាក់ក្នុងនោះ អ្នកទិញ និងទស្សនិកជនជាងពាក់កណ្តាលគឺមកពីហុងកុងជាង ៣០% មកពីចិនដីគោក និង ១៥% ទៀតមកពីតំបន់អាស៊ី៕
បកប្រែដោយ Thanh Cong