នារសៀលថ្ងៃទី ៧ មិថុនា មហាសន្និបាតសមាគមនិស្សិតវៀតណាមនៅទីក្រុងប៉េកាំងអាណត្តិ ២០២៥-២០២៧ បានប្រព្រឹត្តទៅនៅទីស្នាក់ការស្ថានទូតវៀតណាមប្រចាំនៅទីក្រុងប៉េកាំង ប្រទេសចិន ដោយមានការចូលរួមពី ប្រតិភូជាង ៥០ តំណាងឱ្យសមាជិកជាង ៨០០ នៃសាកលវិទ្យាល័យចំនួន ២០ នៅទីក្រុងប៉េកាំង ប្រទេសចិន។

ថ្លែងមតិនៅមហាសន្និបាត លោក Nguyen Duy Phong ទីប្រឹក្សាស្ថានទូតវៀតណាមប្រចាំនៅចិន សង្ឃឹមថា នាពេលខាងមុខ សមាគមនិស្សិតវៀតណាមនៅទីក្រុងប៉េកាំង និងសមាជិកនឹងបន្តលើកកម្ពស់ភាពស្វាហាប់យុវជន និងសក្ដានុពលដ៏ធំធេងរបស់សមាគម ដើម្បីបំពេញភារកិច្ច និងគោលដៅដែលបានដាក់ឱ្យកាន់តែប្រសើរឡើង។

leftcenterrightdel
គណៈកម្មាធិការប្រតិបត្តិនៃសមាគមនិស្សិតវៀតណាមនៅទីក្រុងប៉េកាំងសម្រាប់អាណត្តិ ២០២៥-២០២៧ បានសម្តែងការប្តេជ្ញាចិត្តក្នុងការបំពេញភារកិច្ច និងគោលដៅដែលបានកំណត់។ រូបថត៖ Trung Kien/VOV

លោក Hoang Mai Dien  លេខាទីមួយទទួលបន្ទុកវិស័យអប់រំនៅស្ថានទូតវៀតណាមប្រចាំនៅចិន បានស្នើឱ្យសមាគមនិស្សិតវៀតណាមនៅទីក្រុងប៉េកាំងបង្កើនសកម្មភាពផ្លាស់ប្តូរជាមួយនិស្សិតមកពីប្រទេសនានា ជាពិសេសនិស្សិតចិនដែលកំពុងសិក្សាភាសាវៀតណាមនៅសកលវិទ្យាល័យនៅទីក្រុងប៉េកាំង តាមរយៈរូបភាពនានាដូចជាការរៀបចំក្លឹបនានា និង ការប្រកួតនិយាយជាសាធារណៈ ជាដើម។

បកប្រែដោយ Thanh Cong