នៅក្នុងជំនួបនេះ លោក Phan Van Giang រដ្ឋមន្ត្រី បានវាយតម្លៃថា នាពេលកន្លងមក ទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងប្រទេសទាំងពីរត្រូវបានអនុវត្តតាមការដឹកនាំរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ និងឯកសារ កិច្ចព្រមព្រៀងដែលបានចុះហត្ថលេខា ហើយសម្រេចបានលទ្ធផលជាក់ស្តែងលើវិស័យជាច្រើនដូចជា៖ ការផ្លាស់ប្តូរគណៈប្រតិភូ កិច្ចសន្ទនា កិច្ចពិគ្រោះយោបល់ ជំនះផលវិបាកនៃសង្គ្រាម ការបណ្ដុះបណ្ដាល ការរក្សាសន្តិភាពអង្គការសហប្រជាជាតិ...។ លោក Phan Van Giang រដ្ឋមន្ត្រី បានសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ដើម្បីរៀបចំសកម្មភាពអបអរសាទរខួបលើកទី ៣០ នៃការធ្វើប្រក្រតីភាពទំនាក់ទំនងវៀតណាម - អាមេរិក (១៩៩៥-២០២៥) នៅឆ្នាំ២០២៥។

leftcenterrightdel
លោក Phan Van Giang រដ្ឋមន្ត្រី ជួបទ្វេភាគីជាមួយលោក Pete Hegseth រដ្ឋមន្ត្រី

លោក Pete Hegseth រដ្ឋមន្ត្រី បានសម្តែងនូវសេចក្តីរីករាយដែលបានជួបជាមួយលោក Phan Van Giang រដ្ឋមន្ត្រី។ លោក Pete Hegseth រដ្ឋមន្ត្រី សង្ឃឹមថា នាពេលខាងមុខ ភាគីទាំងពីរបន្តជម្រុញទំនាក់ទំនងរវាងអាមេរិក និងវៀតណាមនិយាយរួម និងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគីនិយាយដោយឡែក ជាពិសេសក្នុងការជំនះពុះពារលើផលវិបាកនៃសង្គ្រាម។

*នាថ្ងៃដដែល លោក Phan Van Giang រដ្ឋមន្ត្រី បានមានជំនួបទ្វេភាគីជាមួយលោក Chan Chun Sing រដ្ឋមន្ត្រីសម្របសម្រួលសេវាសាធារណៈ និងជារដ្ឋមន្ត្រីក្រសួងការពារជាតិរបស់ប្រទេសសិង្ហបុរី។ ដោយអបអរសាទរចំពោះការតែងតាំងលោក Chan Chun Sing ជារដ្ឋមន្ត្រីសម្របសម្រួលសេវាសាធារណៈ និងជារដ្ឋមន្ត្រីក្រសួងការពារជាតិរបស់ប្រទេសសិង្ហបុរី លោក Phan Van Giang រដ្ឋមន្ត្រី ជឿជាក់ថា ក្រោមការដឹកនាំរបស់លោក Chan Chun Sing ក្រសួងការពារជាតិសិង្ហបុរីនឹងបន្តជម្រុញទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយជាមួយក្រសួងការពារប្រទេសវៀតណាម រួមចំណែកលើកកំពស់សមត្ថភាពការពារជាតិសម្រាប់ភាគីនីមួយៗ បង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ទំនាក់ទំនងទ្វេភាគី។ លោក Phan Van Giang រដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា វៀតណាមវាយតម្លៃខ្ពស់ចំពោះតួនាទី និងការរួមចំណែកជាវិជ្ជមានរបស់សិង្ហបុរីចំពោះបញ្ហាអន្តរជាតិ និងតំបន់ ជាពិសេសក្នុងក្របខ័ណ្ឌអាស៊ាន ហើយសង្ឃឹមថាសិង្ហបុរីនឹងបន្តលើកកម្ពស់តួនាទីរបស់ខ្លួន សហការជាមួយនឹងវៀតណាម និងបណ្តាប្រទេសអាស៊ាន ដើម្បីជំរុញការអនុវត្តគោលដៅនៃសហគមន៍អាស៊ាន។ លោក Phan Van Giang រដ្ឋមន្ត្រី បានសម្តែងការពេញចិត្តចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងភាគីទាំងពីរនាពេលកន្លងមក។

leftcenterrightdel
លោក Phan Van Giang រដ្ឋមន្ត្រី ជួបជាមួយលោក Chan Chun Sing រដ្ឋមន្ត្រី

លោក Chan Chun Sing រដ្ឋមន្ត្រី បានឯកភាពថា កិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការពារជាតិនាពេលកន្លងមកនេះ បានរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើនទំនុកចិត្តផ្នែកនយោបាយ និងការជម្រុញឲ្យទំនាក់ទំនងប្រទេសទាំងពីរកាន់តែស៊ីជម្រៅ។ លោកអះអាងថានឹងបន្តសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងការពារប្រទេសវៀតណាម ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពនូវខ្លឹមសារសហប្រតិបត្តិការដែលបានព្រមព្រៀងគ្នា។

លោក Phan Van Giang រដ្ឋមន្ត្រី និងលោក Chan Chun Sing រដ្ឋមន្ត្រីសង្ឃឹមថា នាពេលខាងមុខ ភាគីទាំងពីរនឹងបន្តបង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ រក្សាបាននូវយន្តការពិគ្រោះយោបល់ និងកិច្ចសន្ទនាដែលមានស្រាប់ប្រកបដោយប្រសិទ្ធភាព សិក្សាស្រាវជ្រាវដើម្បីបង្កើតយន្តការពិគ្រោះយោបល់របស់កងទ័ពជើងអាកាស ពង្រឹងកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលតាមរយៈជំរុញការចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាល កិច្ចសហប្រតិបត្តិការរវាងអង្គភាពនៃប្រទេសទាំងពីរ និងជួយសង្គ្រោះ សន្តិសុខនៃការធ្វើនាវាចរណ៍ ជំរុញកិច្ចសហប្រតិបត្តិការផ្នែកពេទ្យយោធា និងកិច្ចសហប្រតិបត្តិការសន្តិសុខតាមអ៊ីនធឺណិត បន្តគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាការពារជាតិ និងសន្តិសុខពហុភាគីក្នុងអាស៊ាន។

* នាថ្ងៃទី៣១ ខែឧសភា ក្នុងឱកាសចូលរួមកិច្ចសន្ទនា Shangri-La លើកទី២២ លោក Phan Van Giang រដ្ឋមន្ត្រី បានជួបជាមួយលោកស្រី Judith Collins រដ្ឋមន្ត្រីក្រសួងការពារជាតិនូវែលសេឡង់។ លោក Phan Van Giang រដ្ឋមន្ត្រី បានអះអាងថា វៀតណាមវាយតំលៃខ្ពស់ចំពោះសក្តានុពល និងតួនាទីរបស់នូវែលសេឡង់ក្នុងតំបន់ និងលើឆាកអន្តរជាតិ។ លោក Phan Van Giang រដ្ឋមន្រ្តី បានវាយតម្លៃថា នាពេលកន្លងមក កិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការពារជាតិសម្រេចបានលទ្ធផលជាវិជ្ជមានក្នុងការផ្លាស់ប្តូរគណៈប្រតិភូ ការសន្ទនា កិច្ចពិគ្រោះយោបល់ ការបណ្តុះបណ្តាល ការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ សន្តិសុខដែនសមុទ្រ។ល។

leftcenterrightdel
លោក Phan Van Giang រដ្ឋមន្ត្រី មានជំនួបទ្វេភាគីជាមួយលោកស្រី Judith Collins រដ្ឋមន្ត្រី

លោកស្រី Judith Collins រដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា វៀតណាមជាអាទិភាពមួយក្នុងចំណោមអាទិភាពរបស់នូវែលសេឡង់នៅអាស៊ីអាគ្នេយ៍។ លោកស្រីអះអាងថា នូវែលសេឡង់មានបំណងចង់អភិវឌ្ឍទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យកាន់តែស៊ីជម្រៅ និងជាក់ស្ដែង រួមទាំងវិស័យការពារជាតិ រួមចំណែកយ៉ាងសំខាន់ដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍវិបុលភាពក្នុងតំបន់ក៏ដូចជាពិភពលោក។

លោក Phan Van Giang រដ្ឋមន្ត្រី និងលោកស្រី Judith Collins បានឯកភាពជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យដែលមានស្រាប់ ព្រមទាំងពង្រីកលើវិស័យផ្សេងទៀតដែលភាគីទាំងពីរមានតម្រូវការ និងមានសមត្ថភាពដូចជា សន្តិសុខតាមអ៊ីនធឺណិត ពេទ្យយោធា ឧស្សាហកម្មការពារជាតិជាដើម តាមនោះ ជំរុញការអនុវត្តទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងនូវែលសេឡង់៕

បកប្រែដោយ Thuy Anh