លោកឧត្តមនាវីឯក Lued L Lincuna មេបញ្ជាការកងកម្លាំងប្រយុទ្ធតាមមាត់សមុទ្រ នៃកងនាវាចរហ្វីលីពីន អញ្ជើញទទួលជួបគណៈប្រតិភូ។ អញ្ជើញចូលរួមក្នុងជំនួបមានលោកវរសេនីយ៍ឯក Luong Van Manh អនុព័ន្ធយោធាវៀតណាមប្រចាំនៅហ្វីលីពីន។

leftcenterrightdel
ទិដ្ឋភាពនៃជំនួប

នៅជំនួប លោកឧត្តមនាវីឯក Lued L Lincuna បានចែករំលែកជាមួយលោកវរសេនីយ៍ឯក Nguyen Dinh Giang នូវលទ្ធផលមួយចំនួននៃកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរលើវិស័យដូចជា ការចែករំលែកព័ត៌មានស្តីពីការព្រមានអំពីគ្រោះមហន្តរាយធម្មជាតិ សន្តិសុខ និងសុវត្ថិភាពលើសមុទ្រ ការជួយសង្គ្រោះអ្នកនេសាទនៅសមុទ្រ ការផ្លាស់ប្តូរគណៈប្រតិភូកងទ័ពជើងទឹកគ្រប់លំដាប់ថ្នាក់ ព្រមទាំងបានសម្តែងនូវបំណងចង់ជំរុញសកម្មភាពសហប្រតិបត្តិការ ការជួបប្រាស្រ័យ និងការផ្លាស់ប្តូរជំនាញវិជ្ជាជីវៈរវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរនិយាយរួម និងរវាងវិទ្យាស្ថានកងទ័ពជើងទឹកវៀតណាម និងអង្គភាពនានានៃកងនាវាចរហ្វីលីពីននិយាយដោយឡែក។

leftcenterrightdel
ប្រតិភូចូលរួមជំនួប

រីឯខ្លួនវិញ លោកវរសេនីយ៍ឯក Nguyen Dinh Giang បានសម្តែងនូវជំនឿថា ដំណើរទស្សនៈកិច្ចរបស់គណៈប្រតិភូនឹងរួមចំណែកបង្កើនទំនុកចិត្ត និងការយោគយល់គ្នារវាងកងទ័ពជើងទឹកប្រជាជនវៀតណាម និងកងទ័ពជើងទឹកហ្វីលីពីន រួមចំណែកយ៉ាងសំខាន់ក្នុងការរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ និងសុវត្ថិភាពក្នុងដែនទឹកនៃប្រទេសនីមួយៗក៏ដូចជាក្នុងតំបន់។

បកប្រែដោយ Duy Hoan