ពិព័រណ៍ DSEI JAPAN ធ្វើឡើងរៀងរាល់ ២ ឆ្នាំម្តង លើកទី១ ក្នុងឆ្នាំ ២០១៩។ ចំណែក​លើកទី ២ ដោយសារឥទ្ធិពលនៃជំងឺរាតត្បាត Covid-19 វាត្រូវបានពន្យារពេលដល់ឆ្នាំ ២០២៣។

យោងតាមព័ត៌មានពីគណៈកម្មការរៀបចំ ពិព័រណ៍ DSEI JAPAN 2025 ត្រូវបានរៀបចំឡើងដោយក្រុមហ៊ុន Crisis Intelligence នៃប្រទេស​ជប៉ុន និងក្រុមហ៊ុន Clarion Events នៃប្រទេស​អង់គ្លេស នៅមជ្ឈមណ្ឌល Makuhara Messe ខេត្ត Chiba ដោយមានការគាំទ្រពីក្រសួង និងស្ថាប័ន​ពាក់ព័ន្ធនៃប្រទេសជប៉ុន៕

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Nguyen Van Nghia (ទីបួនពីស្តាំ) ចូលរួមការតាំងពិព័រណ៍ DSEI JAPAN 2025

ពិព័រណ៍ DSEI JAPAN ឆ្នាំនេះ បានទាក់ទាញក្រុមហ៊ុនការពារជាតិចំនួន ៤៥០ មកពីប្រទេសជប៉ុន និងប្រទេសចំនួន ៣០ ផ្សេងទៀត រួមជាមួយនឹងអ្នកទស្សនាជាង ១៥០០០ នាក់។

បើប្រៀបធៀបទៅនឹងឆ្នាំ ២០២៣ ពិព័រណ៍ DSEI JAPAN 2025 មិនត្រឹមតែបង្ហាញឧបករណ៍ និងបច្ចេកវិទ្យាការពារថ្មីរបស់កងកម្លាំងទាំងបីគឺកងទ័ពជើងទឹក កងទ័ពជើងគោក និងកងទ័ពជើងអាកាសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញឧបករណ៍ និងបច្ចេកវិទ្យាការពារជាតិក្នុងវិស័យផ្សេងទៀតដូចជា ប្រព័ន្ធស្វ័យប្រវត្តិកម្ម ការការពារតាមអ៊ីនធឺណិត និងលំហអវកាសជាដើម។

ក្នុងក្របខ័ណ្ឌនៃការចូលរួមពិព័រណ៌នេះ លោកឧត្តមសេនីយ៍ឯក Nguyen Van Nghia មានជំនួបទ្វេភាគីជាមួយលោកនាយឧត្តមសេនីយ៍ Morishita Yasunori នាយសេនាធិការនៃកងកម្លាំងស្វ័យការពារផ្ទៃដីជប៉ុន។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Nguyen Van Nghia ប្រគល់វត្ថុអនុស្សាវរីយ៍ជូនលោកនាយឧត្តមសេនីយ៍ Morishita Yasunori នាយសេនាធិការនៃកងកម្លាំងស្វ័យការពារផ្ទៃដីជប៉ុន

លោកឧត្តមសេនីយ៍ឯក Nguyen Van Nghia បានសង្កត់ធ្ងន់ថា ដោយឈរលើមូលដ្ឋាននៃទំនាក់ទំនងទ្វេភាគី កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិវៀតណាម - ជប៉ុនត្រូវបានជំរុញជាបន្តបន្ទាប់ សម្រេចបាននូវវឌ្ឍនភាពសំខាន់ៗ ជាពិសេសលើវិស័យនានាដូចជា ការផ្លាស់ប្តូរគណៈប្រតិភូ កិច្ចសហប្រតិបត្តិការរវាងបណ្តាអង្គភាពទ័ព ការបណ្តុះបណ្តាលធនធានមនុស្ស សន្តិសុខតាមអ៊ីនធឺណិត និងការជំនះនូវផលវិបាកសង្គ្រាមជាដើម។

ជាពិសេស កិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកវៀតណាម និងកងកម្លាំងស្វ័យការពារផ្ទៃដីជប៉ុន ត្រូវបានជំរុញយ៉ាងមានប្រសិទ្ធភាពដោយភាគីទាំងពីរ រួមចំណែកពង្រឹងទំនាក់ទំនងសហប្រតិបត្តិការរវាងកងទ័ពប្រជាជនវៀតណាម និងកងកម្លាំងស្វ័យការពារជប៉ុន ស្របតាមក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគី។

រីឯខ្លួនវិញ លោកឧត្តមសេនីយ៍ឯក Morishita Yasunori បានឯកភាពជាមួយនឹងការវាយតម្លៃរបស់លោកឧត្តមសេនីយ៍ឯក Nguyen Van Nghia អំពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរនាពេលថ្មីៗនេះ ហើយជឿជាក់ថា នាពេលខាងមុខ ភាគីទាំងពីរនឹងបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិវៀតណាម-ជប៉ុនប្រកបដោយប្រសិទ្ធភាព និងជាក់ស្តែង ដោយផ្តោតលើវិស័យដូចជា ឧស្សាហកម្មការពារជាតិ ការស្វែងរក និងការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ៕

បកប្រែដោយ Duy Hoan