leftcenterrightdel
លោកវរសេនីយ៍ឯក Nguyen Nhu Canh ថ្លែងសុន្ទរកថាបើកវគ្គហ្វឹកហាត់

ថ្លែងសុន្ទរកថាបើកវគ្គហ្វឹកហាត់នេះ លោកវរសេនីយ៍ឯក Nguyen Nhu Canh អនុប្រធាននាយកដ្ឋានរក្សាសន្តិភាពវៀតណាម បានអះអាងថា វគ្គហ្វឹកហាត់នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ៣០ ខែឧសភា គឺជាសកម្មភាពជាក់ស្តែង ដែលនាំមកមេរៀនដ៏មានតម្លៃ រួមចំណែកក្នុងការតម្រង់ទិសការងារកសាង និងរៀបចំសកម្មភាពពង្រឹងផ្លូវចិត្ដក្នុងដំណើរការហ្វឹកហ្វឺន ការត្រៀម  ការអនុវត្ត និងការសម្របខ្លួនឡើងវិញរបស់កងកម្លាំងរក្សាសន្តិភាពវៀតណាម។​ ជាពិសេសក្នុងបរិបទដែលវៀតណាមកំពុងបន្តចូលរួមយ៉ាងសកម្មក្នុងសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនាពេលខាងមុខ ជាមួយនឹងគោលនយោបាយពង្រីកវិសាលភាព ទម្រង់និងតំបន់ចូលរួម។

leftcenterrightdel
លោកស្រី Caroline Beresford ឯកអគ្គរដ្ឋទូតនូវែលហ្សេឡង់ប្រចាំវៀតណាមថ្លែងក្នុងកម្មវិធី

លោកស្រី Caroline Beresford ឯកអគ្គរដ្ឋទូតនូវែលហ្សេឡង់ប្រចាំវៀតណាម បានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ គឺជាសសរស្តម្ភសំខាន់មួយនៃទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលប្រទេសទាំងពីរបានតម្លើងនាពេលថ្មីៗនេះ។ ក្រៅពីផ្តោតលើកិច្ចសហប្រតិបត្តិការលើវិស័យបណ្ដុះបណ្ដាលភាសាអង់គ្លេសនិងជំនាញ គម្រោងលើកនេះគឺពង្រីកកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរលើវិស័យថ្មីមួយ ពោលគឺជួយគាំទ្រដល់កងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។

leftcenterrightdel
ទិដ្ឋភាពនៃការផ្លាស់ប្ដូរបទពិសោធន៍

ក្នុងវគ្គហ្វឹកហាត់នេះ  អ្នកជំនាញផ្នែកចិត្ដគំនិតពីរនាក់មកពីកងកម្លាំងការពារជាតិនូវែលហ្សេឡង់ រួមទាំងនាយទាហានវៀតណាមដែលចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ នឹងពិភាក្សានិងចែករំលែកខ្លឹមសារដូចតទៅ៖ ត្រៀមសុខភាព និងចិត្ដគំនិតសម្រាប់ខ្លួនឯង និងគ្រួសារមុនពេលទៅបំពេញបេសកកម្ម ចែករំលែកបទពិសោធន៍អំពីពង្រឹងផ្លូវចិត្ដជូនដល់កងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិនៅក្នុងតំបន់ជម្លោះ ក៏ដូចជាស្រាវជ្រាវផ្ទេរខ្លឹមសារពីកម្មវិធីពង្រឹងផ្លូវចិត្ដដល់កងកម្លាំងយោធារបស់នូវែលសេឡង់ ដើម្បីអនុវត្តសម្រាប់កងកម្លាំងរក្សាសន្តិភាពរបស់វៀតណាម៕

បកប្រែដោយ Pham Diep