លោកនាយឧត្តមសេនីយ៍ Phan Van Giang ជួបជាមួយប្រធានសមាគមអតីតយុទ្ធជនរុស្ស៊ី ដែលធ្លាប់បំពេញបេសកកម្មនៅវៀតណាម
កប.អនឡាញ - នាព្រឹកថ្ងៃទី ១១ ឧសភា (ម៉ោងក្នុងតំបន់) នៅទីក្រុងមូស្គូ ក្នុងក្របខ័ណ្ឌនៃជំនួបសំណេះសំណាលរបស់លោក To Lam អគ្គលេខាបក្ស ជាមួយឥស្សរជន បញ្ញវន្ត និងអ្នកជំនាញរុស្ស៊ី ដែលបានជួយវៀតណាមនោះ លោកនាយឧត្តមសេនីយ៍ Phan Van Giang សមាជិកការិយាល័យនយោបាយ អនុលេខាគណៈកម្មាធិការបក្សយោធាមជ្ឈិម រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានជួបសំណេះសំណាលជាមួយលោក Nikolai Kolesnik ប្រធានសមាគមអតីតយុទ្ធជនរុស្ស៊ីដែលបានធ្វើការនៅវៀតណាម។
លោកនាយឧត្តមសេនីយ៍ Phan Van Giang បានអបអរសាទរខួបលើកទី ៨០ នៃទិវាជ័យជំនះក្នុងសង្គ្រាមការពារជាតិដ៏មហិមា ហើយបានអះអាងថា ស្មារតីមិនចុះញមរបស់ប្រជាជនសូវៀត បានក្លាយទៅជា អំពូលពន្លឺដឹកនាំ ផ្តល់កម្លាំងចិត្តដើម្បីប្រជាជនវៀតណាមជំនះឧបសគ្គ ឈានដល់ជ័យជំនះចុងក្រោយក្នុងការតស៊ូដើម្បីការពារមាតុភូមិ។
លោកនាយឧត្តមសេនីយ៍ Phan Van Giang បានអះអាងថា ក្រោមស្មារតី “ផឹកទឹកឱ្យនឹកដល់ប្រភព ជ្រកម្លប់ឱ្យនឹកដល់អ្នកដាំ” ប្រជាជនវៀតណាមតែងតែសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះជំនួយដ៏ធំធេងរបស់អ្នកជំនាញសូវៀត និងរុស្ស៊ីក្នុងបុព្វហេតុតស៊ូរំដោះ ការបង្រួបបង្រួម និងការកសាងប្រទេសវៀតណាម នាពេលបច្ចុប្បន្ន។
    |
 |
លោកនាយឧត្តមសេនីយ៍ Phan Van Giang និងលោក Nikolai Kolesnik |
ចំណែកលោក Nikolai Kolesnik បានអបអរសាទរវៀតណាមដែលបានរៀបចំពិធីរំលឹកខួបលើកទី ៥០ នៃទិវារំដោះភាគខាងត្បូង និងការបង្រួបបង្រួមជាតិដោយជោគជ័យ។ លោកបានថ្លែងអំណរគុណក្រសួងការពារប្រទេសវៀតណាមបានផ្តល់មនោសញ្ចេតនាជូនចំពោះអតីតយុទ្ធជនរុស្ស៊ី។ លោកអះអាងថានឹងបន្តខិតខំប្រឹងប្រែងជំរុញ និងអភិវឌ្ឍទំនាក់ទំនងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ រួមចំណែកយ៉ាងសកម្មក្នុងទំនាក់ទំនងមិត្តភាពជាប្រពៃណី និងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យរវាងវៀតណាម និងសហព័ន្ធរុស្ស៊ី៕
បកប្រែដោយ Duy Hoan