ក្នុងរយៈពេលកន្លងមក យោធភូមិភាគទី៥ បានសម្របសម្រួលជាមួយអង្គភាពនានានៃកងទ័ពប្រជាជនឡាវ ដើម្បីរក្សាការផ្លាស់ប្តូរព័ត៌មាន ពង្រឹងការផ្សព្វផ្សាយ និងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងស្តីពីបទប្បញ្ញត្តិគ្រប់គ្រងព្រំដែន និងច្រកទ្វារព្រំដែនលើដីគោក វៀតណាម-ឡាវ និងពិធីសារស្តីពីខ្សែបន្ទាត់ព្រំដែន និងបង្គោលព្រំដែនវៀតណាម-ឡាវ។ ភាគីទាំងពីរបានសម្របសម្រួលទប់ស្កាត់ករណីឆ្លងដែនខុសច្បាប់ ប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មគ្រប់ប្រភេទ និងអំពើអបាយមុខសង្គម ព្រមទាំងបញ្ចប់ការបោះបង្គោលព្រំដែនគោក វៀតណាម-ឡាវ ចំនួន ១២៥ បង្គោល សម្រេចបាន ១០០% នៃផែនការ។

leftcenterrightdel
ភាគីទាំងពីរចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចប្រជុំ

ចាប់ពីឆ្នាំ ២០២០ មកទល់បច្ចុប្បន្ននេះ បណ្តាអង្គភាព អាជ្ញាធរ និងប្រជាជននៃខេត្តចំនួន ៤ នៅភាគខាងត្បូងឡាវ បានបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់កងកម្លាំងនៃយោធភូមិភាគទី ៥ ក្នុងការស្វែងរក ប្រមូល និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជនពលី កងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញការវៀតណាមចំនួន ៥៣ អដ្ឋិធាតុដែលបានពលីជីវិតនៅប្រទេសឡាវ។ នាពេលខាងមុខ ភាគីទាំងពីរបានឯកភាពបន្តពង្រឹងការងារផ្សព្វផ្សាយ ផ្លាស់ប្តូរព័ត៌មានជាប្រចាំ ជាពិសេសព័ត៌មានស្តីពីសកម្មភាពបំផ្លិចបំផ្លាញ និងការមួលបង្កាច់នៃកម្លាំងអរិភាព ការពារខ្សែបន្ទាត់ព្រំដែន បង្គោលព្រំដែន ការជូនដំណឹងទាន់ពេលវេលា សម្របសម្រួលយ៉ាងសកម្មក្នុងការដាក់ពង្រាយកម្លាំង និងមធ្យោបាយដើម្បីជួយប្រជាពលរដ្ឋជំនះពុះពារផលវិបាកដោយសារគ្រោះធម្មជាតិ និងឧបទ្ទវហេតុនៅតាមព្រំដែន។ល៕

បកប្រែដោយ Huyen Trang