នៅជំនួបប្រាស្រ័យ គណៈប្រតិភូបានមើលវីដេអូ និងស្តាប់ការឧទ្ទេសនាមអំពីភារកិច្ច ប្រពៃណី និងសមិទ្ធិផលនៃកងឆ្មាំសមុទ្រវៀតណាម និងកងឆ្មាំសមុទ្រតំបន់លេខ២។ គណៈប្រតិភូក៏បានទៅទស្សនា និងស្វែងយល់អំពីគ្រឿងបរិក្ខារ និងនាវាឆ្មាំសមុទ្រនៅកំពង់ផែយោធា។

leftcenterrightdel
លោកឧត្តមសេនីយ៍ត្រី Tran Quang Tuan មេបញ្ជាការកងឆ្មាំសមុទ្រតំបន់លេខ២ ទទួលជួបគណៈប្រតិភូនាយទាហានវ័យក្មេងនៃកងទ័ពប្រជាជនឡាវ

ថ្លែងមតិក្នុងជំនួបនេះ លោកវរសេនីយ៍ឯក Le Huy ប្រធាននយោបាយនៃកងឆ្មាំសមុទ្រតំបន់លេខ២ បានបញ្ជាក់ថា ជំនួបប្រាស្រ័យរវាងនាយទាហានវ័យក្មេងនៃកងឆ្មាំសមុទ្រតំបន់លេខ២ និងនាយទាហានវ័យក្មេងនៃកងទ័ពប្រជាជនឡាវ គឺជាសកម្មភាពដ៏មានអត្ថន័យ ពង្រឹងស្មារតីសាមគ្គីភាពរវាងប្រជាជាតិទាំងពីរ និងរវាងនាយទាហានវ័យក្មេងនៃកងទ័ពឡាវ ជាមួយនាយទាហានវ័យក្មេងនៃកងឆ្មាំសមុទ្រតំបន់លេខ២។

leftcenterrightdel
គណៈប្រតិភូនាយទាហានវ័យក្មេងនៃកងទ័ពប្រជាជនឡាវទៅទស្សនានាវាកងឆ្មាំសមុទ្រលេខ៨០០២ នៃកងឆ្មាំសមុទ្រតំបន់លេខ២

តាងនាមឱ្យគណៈប្រតិភូនាយទាហានវ័យក្មេងនៃកងទ័ពប្រជាជនឡាវ លោកវរសេនីយ៍ឯក Hong Thong Sixanon បានសម្ដែងនូវបំណងថា តាមរយៈដំណើរទស្សនកិច្ចនេះ នាយទាហានវ័យក្មេងនៃកងទ័ពប្រជាជនឡាវនឹងយល់កាន់តែច្បាស់អំពីប្រពៃណី និងភារកិច្ចរបស់កងឆ្មាំសមុទ្រវៀតណាម ទំនាក់ទំនងមិត្តភាពពិសេសវៀតណាម-ឡាវ ពង្រឹងចំណងសាមគ្គីភាព និងការយោគយល់គ្នារវាងនាយទាហានវ័យក្មេងនៃប្រទេសទាំងពីរ រួមចំណែករក្សា និងអភិវឌ្ឍទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ និរន្តរភាព និងយូរអង្វែងរវាងរដ្ឋ ប្រជាជន និងកងទ័ពនៃប្រទេសទាំងពីរ៕

បកប្រែដោយ Thuy Anh