មានប្រសាសន៍ក្នុងជំនួបនេះ លោកឧត្តមសេនីយ៍ត្រី Hoang Van Phai បានពិភាក្សាជាមួយគណៈប្រតិភូអំពីលទ្ធផលការងារបណ្តុះបណ្តាល វិធានការកែលម្អគុណភាពនៃការបណ្តុះបណ្តាលសិក្ខាកាមយោធាឡាវនៅវិទ្យាស្ថាននយោបាយនាពេលខាងមុខ និងខ្លឹមសារនៃសំណើ និងសំណូមពរនានា។

leftcenterrightdel
លោកឧត្តមសេនីយ៍ត្រី Hoang Van Phai នាយករងវិទ្យាស្ថាននយោបាយ ជូនអំណោយដល់តំណាងប្រតិភូការិយាល័យអនុព័ន្ធយោធាឡាវប្រចាំនៅវៀតណាម

leftcenterrightdel
លោកឧត្តមសេនីយ៍ត្រី Hoang Van Phai នាយករងវិទ្យាស្ថាននយោបាយ មានប្រសាសន៍ក្នុងជំនួប

លោកនាយករងក៏បានចង្អុលបង្ហាញនូវវិធានការ និងសំណូមពរមួយចំនួន ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍលើកកំពស់គុណភាពនៃការបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់សិក្ខាកាមយោធាឡាវ។

ក្នុងជំនួបនេះ លោកវរសេនីយ៍ឯក Viengxay Soulivong បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការស្វាគមន៍យ៉ាងកក់ក្តៅ ស្និទ្ធស្នាល របស់វិទ្យាស្ថាននយោបាយ ព្រមទាំងការយកចិត្តទុកដាក់ សម្របសម្រួល និងគាំទ្រក្នុងការអនុវត្តគ្រប់ភារកិច្ចចំពោះការិយាល័យអនុព័ន្ធយោធាឡាវប្រចាំប្រទេសវៀតណាម។

leftcenterrightdel
លោកវរសេនីយ៍ឯក Viengxay Soulivong អនុព័ន្ធយោធាប្រទេសឡាវប្រចាំនៅវៀតណាមមានប្រសាសន៍នៅក្នុងជំនួប

លោក Viengxay Soulivong បានសង្កត់ធ្ងន់ថា វិទ្យាស្ថាននយោបាយបានសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយស្ថាប័នមានសមត្ថកិច្ចនៃក្រសួងការពារប្រទេសវៀតណាម ដើម្បីបណ្តុះបណ្តាលកម្មាភិបាលរាប់ពាន់នាក់ជូនកងទ័ពប្រជាជនឡាវ ដែលភាគច្រើនបានត្រឡប់មកប្រទេសកំណើតវិញ បានរួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍកងទ័ពប្រជាជនឡាវក៏ដូចជាប្រទេសឡាវផងដែរ។ សកម្មភាពដ៏មានអត្ថន័យទាំងនេះបានរួមចំណែកក្នុងការកសាងចំណងសាមគ្គីភាពពិសេស និងមិត្តភាពដ៏អស្ចារ្យរវាងបក្សទាំងពីរ ប្រទេសទាំងពីរ កងទ័ព និងប្រជាជនវៀតណាម និងឡាវ។

បកប្រែដោយ Duy Hoan