leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien អញ្ជើញទៅទស្សនាមជ្ឈមណ្ឌលស្រាវជ្រាវ Qiulian នៃសាជីវកម្ម Huawei

លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានសម្តែងការចាប់អារម្មណ៍ចំពោះការអភិវឌ្ឍយ៉ាងខ្លាំងក្លារបស់សាជីវកម្ម Huawei និងសាជីវកម្ម ZTE។ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានសង្កត់ធ្ងន់ថា ក្នុងរយៈពេលថ្មីៗនេះ ទំនាក់ទំនងវៀតណាម និង​ចិន បានអភិវឌ្ឍយ៉ាងខ្លាំងក្លា ជាក់ស្តែង និងស៊ីជម្រៅជាងពេលណាៗទាំងអស់ ជាពិសេសបន្ទាប់ពីដំណើរទស្សនកិច្ចថ្នាក់ខ្ពស់របស់ថ្នាក់ដឹកនាំនៃបក្សទាំងពីរ និងរដ្ឋទាំងពីរ។ ក្នុងបរិបទនោះ ការផ្លាស់ប្តូរយោបល់ និងការយោគយល់គ្នារវាងទីភ្នាក់ងារ សហគ្រាស និងសាជីវកម្មនៃភាគីទាំងពីរកាន់តែមានសារៈសំខាន់ ជាពិសេសក្នុងវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ ថ្នាក់ដឹកនាំក្រសួងការពារប្រទេសវៀតណាមតែងតែគាំទ្រស្ថាប័ន សហគ្រាស និងសាជីវកម្មនៃភាគីទាំងពីរបង្កើនការផ្លាស់ប្តូរ និងស្វែងរកឱកាសសហប្រតិបត្តិការ។ ប្រការនេះមិនត្រឹមតែនាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ភាគីទាំងពីរប៉ុណ្ណោះទេ ថែមទាំងរួមចំណែកក្នុងការបង្កើនទំនុកចិត្តជាយុទ្ធសាស្ត្រ ជំរុញទំនាក់ទំនងការពារជាតិទ្វេភាគីរវាងវៀតណាម និងចិនឲ្យកាន់តែរឹងមាំ និងមានប្រសិទ្ធភាព។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien អញ្ជើញទៅទស្សនាមជ្ឈមណ្ឌលស្រាវជ្រាវបច្ចេកវិទ្យាខ្ពស់នៃសាជីវកម្ម ZTE 

ដោយសម្តែងក្តីរីករាយចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងសម្ព័ន្ធក្រុមហ៊ុនឧស្សាហកម្ម-ទូរគមនាគមន៍យោធា (Viettel) និងសាជីវកម្ម Huawei និងសាជីវកម្ម ZTE លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ឲ្យដឹងថា សក្ខានុពលសម្រាប់កិច្ចសហប្រតិបត្តិការនៅមានច្រើនណាស់។ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ស្នើឲ្យសាជីវកម្ម Huawei និងសាជីវកម្ម ZTE ជំរុញការផ្លាស់ប្តូរ និងស្រាវជ្រាវលើគំរូសហប្រតិបត្តិការថ្មីជាមួយសម្ព័ន្ធក្រុមហ៊ុន Viettel ដែលសក្ដិសមនឹងសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការ។ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ជឿជាក់ថា កិច្ចសហប្រតិបត្តិការរវាងសម្ព័ន្ធក្រុមហ៊ុន Viettel និងសាជីវកម្ម Huawei និង ZTE នឹងបន្តបានជំរុញយ៉ាងខ្លាំងក្លានាពេលខាងមុខ ដោយឈរលើមូលដ្ឋាននៃការគោរពគ្នាទៅវិញទៅមក ផ្ដល់ផលប្រយោជន៍ទៅវិញទៅមក និងរួមចំណែកដល់គោលដៅរួមនៃការអភិវឌ្ឍប្រកបដោយចីរភាពទាំងនៅវៀតណាម និងចិន៕

បកប្រែដោយ Pham Diep