ថ្នាក់ដឹកនាំបក្ស និងរដ្ឋវៀតណាម អបអរសាទរខួបលើកទី៧៤ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា
កប.អនឡាញ - ក្នុងឱកាសរំលឹកខួបលើកទី ៧៤ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា (ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ / ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥) នាថ្ងៃទី២៨ ខែមិថុនា គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម បានផ្ញើសារលិខិតអបអរសាទរដល់គណកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជានិងប្រជាជនកម្ពុជា។
ក្នុងសារលិខិតអបអរសាទរ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមបានអះអាងថា៖ ទោះបីជាស្ថានភាពពិភពលោក និងតំបន់មានការប្រែប្រួល ឱកាស និងបញ្ហាប្រឈមជាប់ទាក់ទងគ្នានាពេលបច្ចុប្បន្នក៏ដោយ ជាពិសេសនៅពេលដែលប្រទេសទាំងពីរឈានចូលយុគសម័យថ្មី យុគសម័យនៃការអភិវឌ្ឍយ៉ាងខ្លាំងក្លា និងវិបុលភាព បក្សកុម្មុយនិស្តវៀតណាម រដ្ឋ និងប្រជាជនវៀតណាមអះអាងថា តែងតែយកចិត្តទុកដាក់យ៉ាងខ្លាំង និងផ្តល់អាទិភាពចម្បងចំពោះការអភិវឌ្ឍទំនាក់ទំនងជាមួយកម្ពុជា ហើយនឹងខិតខំប្រឹងប្រែងអស់ពីសមត្ថភាព រួមជាមួយគណបក្សប្រជាជនកម្ពុជា រដ្ឋ និងប្រជាជនកម្ពុជា ការពារ ថែរក្សា និងពូនជ្រំទំនាក់ទំនងរវាងបក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ។
    |
 |
ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ធ្វើពិធីដោះលែងសត្វព្រាប បង្ហាញពីសារនៃក្តីប្រាថ្នាចង់បានសន្តិភាព នៅក្នុងពិធីរំលឹកខួបលើកទី៧៤ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា (រូបថត៖ vnanet.vn) |
ក្នុងឱកាសនេះ លោក To Lam អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមបានពាំនាំផ្កាដើម្បីអបអរសាទរចំពោះសម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភាកម្ពុជា និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា។
លោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម បានផ្ញើសារលិខិតអបអរសាទរជូន លោក ប្រាក់ សុខុន សមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍ នៃគណបក្សប្រជាជនកម្ពុជា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ប្រធានគណៈទាក់ទងបរទេសនៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា៕
បកប្រែដោយ Huyen Trang